ការឈឺចាប់នេះផ្តើមពីសុដន់ទន់ជ្រាយរហូតដល់ចាក់ឆៀបៗ រួចឈឺតែម្តង។
អាការៈឈឺក្បាលសុដន់ក្នុងកំឡុងពេលមានផ្ទៃពោះ
ការរំខាន និងមិនសុខក្នុងខ្លួន ឈឺក្បាលសុដន់ ជាសញ្ញាមួយបញ្ជាក់ថា រាងកាយរបស់អ្នកកំពុងត្រៀមផ្តល់សារធាតុចិញ្ចឹមដល់ទារកក្រោយពេល សម្រាល។
វិធីព្យាបាលអាការៈឈឺក្បាលសុដន់ក្នុងពេលមានកូន
១. ពាក់អាវទ្រនាប់ឱ្យបានត្រឹមត្រូវចៀសវាងពាក់អាវទ្រនាប់មានខ្សែក្រោម ព្រោះតាមធម្មតាវាធ្វើឱ្យស្ត្រីមិនសុខស្រួលក្នុងកំឡុងពេលមាន ផ្ទៃពោះ។ ម្តាយត្រូវពាក់អាវទ្រនាប់កីឡា វានឹងអាចជួយឱ្យសុដន់អ្នកនៅចំកន្លែង កាត់បន្ថយការមិនសុខស្រួល និងជួយឱ្យសុដន់កាន់តែធំ។ អាវទ្រនាប់សាច់ក្រណាត់ក្រាស់ក៏អាចជួយកាត់បន្ថយការរលាកក្បាលសុដន់ ផងដែរ។២. ពាក់អាវទ្រនាប់ដែលសមល្មម
ការពាក់អាវទ្រនាប់តឹងណែនពេកនឹងបង្កើនការឈឺចាប់ និងមិនសុខស្រួល សំខាន់ត្រូវពាក់ទ្រនាប់មានទំហំប៉ុងត្រឹមត្រូវ។ ហើយត្រូវគិតថា សុដន់អ្នកនឹងបន្តកាន់តែធំឡើងថែមទៀត ដូច្នេះអ្នកត្រូវពង្រីកទំហំប៉ុងតាមតម្រូវការ។
៣. ពាក់អាវទ្រនាប់គេងស្ត្រីមានគភ៌ជាច្រើនគេងពាក់អាវទ្រនាប់កីឡា ព្រោះវាអាចជួយកាត់បន្ថយការឈឺចាប់នៅពេលយប់។
ត្រូវប្រាកដថា អាវទ្រនាប់របស់អ្នកមិនតឹងពេក អាចរាំងស្ទះដល់លំហូរឈាម។
៤. ប៉ុងអាវទ្រនាប់ក្នុងសប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ក្បាលសុដន់ងាយនឹងឈឺចាប់ខ្លាំង។ នេះអាចពិតជាពិបាកនឹងដោះស្រាយហើយប៉ុងអាវទ្រនាប់ធម្មតារបស់អ្នកអាច បណ្តាលឱ្យរលាក ជាពិសេសសាច់ក្រណាត់ស្បៃ។ ការពាក់ប៉ុងអាចជួយការពារពីការរលាកក្បាលសុដន់ និងកាត់បន្ថយការឈឺចាប់។
៥. ទឹកទឹកក្តៅអ៊ុនៗអាចជួយកាត់បន្ថយការឈឺចាប់របស់អ្នក។ ជួនកាល ងូតទឹកផ្កាឈូកបង្កើនការរលាក បើសិនទឹកបាញ់មកខ្លាំង ឬធ្លាក់ចំសុដន់របស់អ្នក។ ងូតទឹកក្តៅអ៊ុនៗ ថ្នមៗឱ្យលំហូរទឹកលើក្បាលសុដន់ និងសុដន់អាចបំបាត់ការឈឺចាប់។
៦. ស្អំទឹកត្រជាក់សីតុណ្ហភាពសុដន់របស់អ្នកនឹងកើនឡើង ដោយសារកំណើនលំហូរឈាម។ បញ្ហានេះនឹងធ្វើឱ្យអ្នកមានអារម្មណ៍ឈឺពើត មិនអាចអត់ទ្រាំបាន។ អ្នកអាចកាត់បន្ថយអាការៈនេះបានដោយយកក្រណាត់ត្រាំទឹកត្រជាក់ កញ្ចប់ទឹកកក ឬស្លឹកស្ពៃក្តោបត្រជាក់ស្អំលើសុដន់។
៧. ចៀសវាងផលិតផលធ្វើឱ្យរលាកចៀសវាងការប្រើសាប៊ូ វាអាចបណ្តាលឱ្យស្បែកសុដន់ និងក្បាលសុដន់ស្ងួត ងាយនឹងធ្វើឱ្យរលាក។ ក្រែមផ្ទុកជាតិផ្កាកាឡេនដូឡា(calendula) និងឆាម៉ូមៀល(chamomile) អាចជួយកាត់បន្ថយការឈឺចាប់។ ប្រេងដូងធម្មជាតិក៏អាចជួយបានដែរ។
៨. ព្យាបាលបន្តិចៗអ្នកគួរធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអ្នកអាច ដើម្បីចៀសវាងពីការប៉ះក្បាលសុដន់ក្នុងពេលមានផ្ទៃពោះ។
ត្រូវឱ្យស្វាមីដឹង និងមិនឱ្យស្ទាបអង្អែលសុដន់អ្នកក្នុងពេលរួមភេទ ឬឱបពេលអង្គុយលើសាឡុង។
៩. ឈឺក្បាលសុដន់ពេលបំបៅដោះកូនប្រសិនបើអ្នកបំបៅដោះកូន ហើយមានការឈឺចាប់ អ្នកគួរព្យាយាមបន្លប់ខ្លួនឯងទៅអានសៀវភៅ ឬមើលទូរទស្សន៍ក្នុងពេលបំបៅដោះ។
១០. រក្សាជាតិទឹកអ្នកគួរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ក្នុងកំឡុងពេលមានផ្ទៃពោះ។ កាត់បន្ថយការទទួលទានប្រៃ៕
ប្រភព៖ មង្គលការ
loading...
0 comments:
Post a Comment