ក្តៅ! ក្តៅ! ហេតុការណ៍កាន់​តែអាក្រក់ហើយ ករណីផ្ទុះហ្គាស​ កំពុង​ជម្លៀសពល​រដ្ឋ​ចេញ

loading...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្តទៀតថា ​ករណី​ធ្លាយ​ធុង​ហ្គា​សរោងចក្រ​ផលិត​ទឹកកកនៅ​ខាង​មុខ​ផ្សារ PC សង្កាត់​បឹង​ទំពន់ខណ្ឌមានជ័យ​នោះ កើត​រឿង​កាន់តែ​​អាក្រក់ហើយ​​ គិតត្រឹមម៉ោង​១១ និង១០នាទីព្រឹកថ្ងៃទី​០៨ វិច្ឆិកា នេះ ដោយ​សារតែបាន​​ភាយ​ចេញ​ឧស្ម័ន​ពុល​ធំក្លិន​​ខ្លាំង ​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ និង​សិស្សសាលា​ នៅ​ក្បែរ​នោះ​ផង​ដែរ​ ។

ប្រភព បន្តទៀតថា ខណៈ​នេះ មាន​មន្ត្រី​នគរបាល​ម្នាក់​ទៀត​ហើយបាន​សន្លប់ ហើយ​ក្លិន​ឧស្ម័នកាន់តែ​ភាយ នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋនៅ​ក្បែរ​នោះ ដូច្នេះ​បានឱ្យចាកចេញ​សិន ខណ​:​កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ​កំពុង​ជួយ​អន្តរាគមន៍​។

​គួររំលឹកថា មាន​ករណី​អគ្គិភ័យ​មួយ​កើតឡើង នៅ​ក្នុង​រោង​សិប្បកម្ម​ផលិត​ទឹកកក​មុខផ្សារ PC បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៨ វិច្ឆិកា ២០១៦ នេះ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ចំពោះ​មូលហេតុ​ត្រូវ​គេ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស ហើយ​ក្នុង​ហេតុការណ៍​នោះ ក៏​មាន​មនុស្ស​២-៣​នាក់​បាន​រង​របួស​ផង​ដែរ ហើយ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ។ បច្ចុប្បន្ន  កម្លាំង​សមត្ថកិច្ច និង​អាជ្ញាធរ បាន​និង​កំពុង​ជួយ​អន្តរាគមន៍ ។

ប្រភព ៖ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment