ទោះបីជាផ្ទៃមេឃត្រជាក់ស្ទើរនិយាយចេញផ្សែងតាមមាត់ ក៏ខ្សែប្រយុទ្ធក្រុមជម្រើសជាតិកម្ពុជា និង បឹងកេតអង្គរនៅតែអាចធ្វើបានយ៉ាងល្អ ដោយទាត់បញ្ចូលទីបាន៣គ្រាប់ក្នុងការហ្វឹកហាត់កាលពីព្រឹកមិញ។ នេះបើយោងតាមលោក បែ មករា អ្នកចាត់ការក្លិបបឹងកេតអង្គរ។គួររំឭកថា លោក បែ មករា និង ចាន់ វឌ្ឍនាកា បានចាកចេញពីរាជធានីភ្នំពេញទៅកាន់ប្រទេសជប៉ុន នៅយប់ថ្ងៃទី៣១ ខែតុលា ដើម្បីហ្វឹកហាត់ផ្លាស់ប្ដូរបច្ចេកទេសនៅក្លិប Fujieda។ ជាមួយគ្នានេះ បឹងកេតអង្គរ និង ក្លិបរបស់ជប៉ុន មួយនេះក៏គ្រោងសិក្សារួមគ្នា លើផែនការដោះដូរកីឡាករ រួមទាំងផែនការបណ្តុះយុវជនថ្នាលរវាងក្លិបទាំង២ផងដែរ៕
ប្រភព៖ កីឡាដេលី
loading...
0 comments:
Post a Comment