សាលាបាល់ទាត់ឈ្មោះថា Soltilo Familia Soccer School នឹងទទួលសិស្សចូលហ្វឹកហាត់ពីអាយុ៤ឆ្នាំ ដល់១៥ឆ្នាំ ដោយឥតគិតថ្លៃ។
សម្រាប់ទីលាន Rooy7 Sports Club នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ វិច្ឆិកា វេលាម៉ោង៤ដល់ម៉ោង៨យប់ ដោយទទួលបង្ហាត់ក្មេងអាយុ៦ឆ្នាំ ៩ឆ្នាំ ១២ឆ្នាំ និង ១៥ឆ្នាំ។ ចំណែក ទីលាន 3G ដំណើរការនៅថ្ងៃទី១៧ វិច្ឆិកា ពីម៉ោង៣ល្ងាច ដល់៦ល្ងាច និង ទទួលសិស្សអាយុ៦ឆ្នាំ ៩ឆ្នាំ និង ១២ឆ្នាំ។
គេចាំបានថា កាលពីខែមិថុនា កន្លងទៅ Keisuke Honda បានមកទស្សនកិច្ចនៅកម្ពុជាដើម្បីពិភាក្សាជាមួយនឹងសហព័ន្ធបាល់ទាត់កម្ពុជាពីគម្រោងបើកសាលាបាល់ទាត់មួយឡើង៕
loading...
0 comments:
Post a Comment