អីក៏តណ្ហា​ម្ល៉េះ! ចាប់កូនក្រមុំគេក្នុងបុណ្យកឋិន ដឹក​តាមម៉ូតូ​លាក់​ក្នុងផ្ទះ​ជួល

loading...
រាជ​ធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឱ្យដឹង​ថា មានការភ្ញាក់​ផ្អើល​​មួយ ដោយ​នារីក្រមុំម្នាក់​បានរត់ចេញប​ន្ទប់ផ្ទះ​​ជួល​​​មួយ​កន្លែង ហើយ​​ស្រែក​​ឱ្យ​គេ​ជួយនាង​​ កាលពីវេលាម៉ោងជាង០៩ព្រឹក​ថ្ងៃទី​០២ វិច្ឆិកា ២០១៦ នេះ ស្ថិតក្នុងសង្កាត់ចោម​ចៅ ខណ្ឌ​ពោធិ៍​សែនជ័យ ដោយសារ​​យុវជន​​ម្នាក់​​ប៉ង​ចាប់​រំលោភនាង តែរើបំរះរត់ចេញទាន់ ហើយត្រូវពលរដ្ឋ​ក្នុងភូមិ​ នាំគ្នារត់មកជួយ និង​ឃាត់​បាន​​ជននោះតែ​ម្តង ។
ប្រភពឱ្យ​ដឹង​ថា ជនសង្ស័យឈ្មោះគុណ កក្កដា អាយុ​២២ឆ្នាំ ជា​អ្ន​កឃ្វាលគោ និងច្រូត​ស្មៅ​ មានទីលំនៅ​ក្នុង​ភូមិព្រៃព្រិច ឃុំវាល​ពន់ ខេត្ត​កំពង់ស្ពឺ ។ ចំណែក​ឯ​នារីរងគ្រោះ​​អាយុ១៦ឆ្នាំ (ទាំង​២នាក់ត្រូវអះអាងថា មិនដែលស្គាល់គ្នាពីមុនមកទេ)​ ។
បើតាម​នារីរងគ្រោះ​ឱ្យសមត្ថ​កិច្ច​​ដឹងថា កាល​រសៀលថ្ងៃទី​០១ វិច្ឆិកា ម្សិល​មិញ នាងនិងឪពុកម្តាយ​បានទៅចូលរួមពិធីបុណ្យ​កឋិន​មួយ​នៅ​វត្តឈូក.ស​ស្ថិតក្នុងឃុំ វាលពន់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ហើយ​ពេល​ដែល​នាង​​កំពុងនៅ​ម្នាក់​ឯង​ ស្រាប់តែមាន​បុរស​៤នាក់​ បាន​ចូល​មក​ចាប់​អូស​នាង​ដាក់​លើម៉ូតូដឹកចេញទៅ​ តែនាង​ហាក់ដូចត្រូវថ្នាំសណ្តំអ៊ីចឹង ​ឃើញឪពុកម្តាយចង់ស្រែក​​ឱ្យ​ជួយ តែស្រែក​មិន​រួច ។
បន្ទាប់​មក ជនទាំងនោះបាន​ដឹកនាងមក​ផ្ទះ​ជួល​ខាងលើ ហើយ​៣នាក់​​បាន​ទៅ​​អស់ សល់តែម្នាក់ ជា​ជនសង្ស័យ​នេះ ​។ ហើយ​ជន​​បាន​ទៅ​​ប្រាប់​​ម្តាយមីង និងបងដែល​ស្នាក់ក្នុងបន្ទប់ជួលនោះ​​ថា រូបនាង​ជាសង្សារ ។ ស្រាប់តែ​នៅព្រឹក​កើតហេតុ ពេលដែល​បង និងម្តាយមីងជននោះ​ ចេញទៅធ្វើការ​រោងចក្រអស់ ជននេះ​ធ្វើសកម្មភាពចាប់នាង​រំលោភ តែត្រូវនាងរើ​បំរះ និង​រត់​ចេញពីក្នុង​បន្ទប់​​ជួលនោះស្រែក​ឱ្យគេជួយ បង្កការភ្ញាក់​ផ្អើល​​តែម្តង។
ទោះបីជាយ៉ាងណា ​ជនសង្ស័យរួមទាំងនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅ​ប៉ុស្តិ៍ចោមចៅ ដើម្បី​ធ្វើការសួរ​នាំ​សាច់រឿង​បន្ត។
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment