ភ្នំពេញៈ ស្រ្តីវ័យក្មេងម្នាក់ត្រូវម្តាយប្រទះឃើញស្លាប់ក្នុងបន្ទប់ជួល កាលពីព្រឹកម្សិលមិញនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យហើយសមត្ថកិច្ចសង្ស័យថាអាចប្តីជាអ្នកសម្លាប់ ព្រោះមុនកើតហេតុនាងបានឈ្លោះគ្នាជាមួយប្តីសង្ស័យមកពីប្រចណ្ឌ។ នេះបើតាមការសន្និដ្ឋានរបស់នគរបាលខណ្ឌមានជ័យ។
លោក ម៉ៅ សាវឿន នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យប្រាប់ថាឃាតកម្មនេះលោកមិនទាន់សន្និដ្ឋានបានថាមកពីមូលហេតុអ្វីទេ។
លោកថា៖ «នារីរងគ្រោះខ្ញុំមិនដឹងថាស្លាប់ដោយសារចាក់នឹងកាំបិតឬយ៉ាងណា ទេព្រោះខ្ញុំគ្រាន់តែបានចូលរួមតែមិនបានពិនិត្យសពទេ។ តែជាក់ស្តែងនារីរងគ្រោះត្រូវគេសម្លាប់ពិតមែនហើយសាកសពខាង បច្ចេកទេសជាអ្នកពិនិត្យផ្ទាល់។ ចំពោះទ្រព្យសម្បត្តិជនរងគ្រោះក្នុងបន្ទប់នោះក៏គ្មាននរណាម្នាក់ អះអាងថាបាត់បង់អ្វីដែរ»។
ដោយឡែកលោក ហួរ ម៉េងវ៉ាង អធិការរងទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌមានជ័យប្រាប់យ៉ាងខ្លីថា៖ «ខ្ញុំធ្វើកិច្ចការងារនេះសិនមិនទាន់ប្រាប់បានទេ»។
ប៉ុន្តែតាមមន្រ្តីនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យម្នាក់សុំមិនបញ្ចេញ ឈ្មោះថាជនរងគ្រោះឈ្មោះ ផាត ស្រីនេត អាយុ ២២ ឆ្នាំមានមុខរបរជាអ្នករត់តុនៅហាងមនោរម្យ និងមានស្រុកកំណើតនៅភូមិទួលកណ្តោលឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ។ ឯមូលហេតុនៃការសម្លាប់នេះអាចមកពីប្រចណ្ឌច្រើនជាងអ្វីផ្សេង។
លោកថាតាមអ្នករស់នៅជិតខាងបន្ទប់ជនរងគ្រោះថាមុនកើតហេតុនៅថ្ងៃ អាទិត្យទី ៣០ ខែតុលាគេបានឮសំឡេងជនរងគ្រោះ និងប្តីឈ្លោះគ្នាប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ពីឃាតកម្មទេ។ លុះព្រឹកថ្ងៃទី ១ ខែវិច្ឆិកា ម្តាយនារីរងគ្រោះមិនឃើញកូនទៅលេងផ្ទះដូចសព្វដងក៏ទូរស័ព្ទតែ មិនចូលហើយក៏មករកកូនដល់បន្ទប់។ តែពេលគាត់មកដល់ឃើញបន្ទប់ចាក់សោក៏បានហៅអ្នកជិតខាងឲ្យមកជួយ ទម្លុះទ្វារចូលក៏ឃើញជនរងគ្រោះស្លាប់ទៅហើយ។
លោក អៀង សោភា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលក្រុង ភ្នំពេញប្រាប់ឲ្យដឹងដែរថាតាមលោកទទួលព័ត៌មានបឋម និងតាមការកំណត់មុខសញ្ញាពីរឿងឃាតកម្មនេះសមត្ថកិច្ចសន្និដ្ឋានថា អាចប្តីនារីរងគ្រោះជាអ្នកសម្លាប់។
លោកថា៖ «តាមកោសល្យវិច័យបង្ហាញថាជនរងគ្រោះស្លាប់ដោយរឹតកនេះព័ត៌មានបឋម។
ឯមុខសញ្ញាប៉ូលិសកំពុងតាមទៅខេត្តកំពង់ស្ពឺ។ តែរឿងនេះខ្ញុំដឹងមិនលម្អិតទេព្រោះជាប់ប្រជុំ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment