កំពង់ចាមៈ មន្រ្តីយោធាម្នាក់ត្រូវបានចាប់ឃុំខ្លួននៅទីបញ្ជាការកងរាជ អាវុធហត្ថខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ខេត្តបន្ទាប់ពីជនសង្ស័យរូបនោះបាញ់សម្លាប់មន្រ្តីយោធាដែលបម្រើការ ក្នុងអង្គភាពយោធាវរៈ ១ ដូចគ្នានៃតំបន់ប្រតិបត្តិការសឹករងកំពង់ចាមកាលពីយប់ថ្ងៃទី ៣១ ខែតុលានៅភូមិអូរតាសេក ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោក ឡេង សុខា ប្រធានការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តកំពង់ចាមប្រាប់ ឲ្យដឹងយ៉ាងខ្លីកាលពីម្សិលមិញថាលោកកំពុងចាត់ការករណីនេះហើយរួច ក៏បានបិទទូរស័ព្ទតែម្ដង។
ប៉ុន្តែលោក ចាន់ សាវ៉ាត មេបញ្ជាការវរៈ ១ នៃតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ចាមបានប្រាប់ពីរសៀលម្សិលមិញ ថាជនបង្កឈ្មោះ ឡុក ឈុន មានតួនាទីជាប្រធាន (គ) ឯជនរងគ្រោះឈ្មោះ ចាន់ពៅ មានតួនាទីជាអនុប្រធាន (គ) ក្នុងអង្គភាពជាមួយគ្នា។
លោកប្រាប់បន្តថាមុនមានហេតុការណ៍បាញ់ប្រហារនេះឡើងគឺមានការ អញ្ជើញមេប្រធាន (គ) ឲ្យមកប្រជុំហើយទាំងជនបង្ក និងជនរងគ្រោះនៅក្នុងអង្គភាពតែមួយ។ លុះដល់យប់វេលាម៉ោងជាង ១០ ថ្ងៃទី ៣១ ខែតុលា ជនរងគ្រោះបានដើរទៅបន្ទប់ជនសង្ស័យ។ ប៉ុន្តែមិនដឹងខាងជនសង្ស័យនិយាយយ៉ាងម៉េចទៅជនរងគ្រោះទេទើបបណ្តាល ឲ្យជនរងគ្រោះនិយាយពាក្យអសុរោះហើយអ្នកទាំង ២ នាក់ក៏ប្រវាយប្រតប់គ្នាខណៈកាំភ្លើង k-59 មួយដើមនៅក្នុងដៃជនសង្ស័យបណ្តាលឲ្យរៀលកៃត្រូវ ១ គ្រាប់ចំកញ្ចឹងកដួលស្លាប់នៅកន្លែងកើតហេតុទៅ។
លោកថ្លែងថា៖ «រឿងនេះកន្លែងខ្ញុំនៅឆ្ងាយពីទីកើតហេតុប្រហែលដី ៥០ គីឡូម៉ែត្រហើយតាមខ្ញុំដឹងពួកគេគ្មានរឿងអ្វីធំដុំទេ។ ជនសង្ស័យមិនមែនបាញ់ជនរងគ្រោះទេព្រោះពេលនោះយប់ងងឹតហើយបើបាញ់ក៏ មិនត្រូវត្រង់កដែរ»។
លោកឲ្យដឹងបន្តថាក្រោយបង្កបទល្មើសជនសង្ស័យមិនបានរត់គេចខ្លួន ទៅណាទេព្រោះគាត់គិតថាគាត់មិនមានចេតនាបាញ់ទេទើបគាត់ដើរទៅ ប្រាប់មេបញ្ជាការប៉ុន្តែត្រូវខាងកងរាជអាវុធហត្ថចាប់ខ្លួនបញ្ជូនទៅ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាមទៅ៕

ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment