ការបញ្ចេញមតិ ហាក់មានចេតនាចង់បញ្ចើចបញ្ចើ ឲ្យតារាស្រីកញ្ញា វណ្ណ វល័ក្ខ ពីសំណាក់ម្ចាស់ Account Facebook ខាងលើនេះ បានធ្វើឡើង បន្ទាប់តារាស្រីរូបនេះ បានបង្ហោះរូបភាពមួយសន្លឹក ដែលអង្គុយថតក្នុងឡាន រួចសរសេរថា «មាននរណាខ្លះដូចខ្ញុំ ឲ្យតែពេលធុញថប់មកដល់ផ្ទះហើយ តែមិនចូលផ្ទះទេ នៅអង្គុយក្នុងឡាន ២ឬ៣ម៉ោងអី បានចូលផ្ទះ!»។
ជាការឆ្លើយតបភ្លាមៗនេះដែរ តារាសម្តែងចង្កាស្រួច កញ្ញា វណ្ណ វល័ក្ខ បានសរសេរតប ទៅបុរសនោះវិញថា «សំណួរនេះខ្ញុំសួរលោកវិញទើបត្រូវ ? លោក Apple JubJub ១៖ លោកមិនដែលស្គាល់ខ្ញុំទេ ម៉េចបាននិយាយចឹង? ២- ទើបតែឃើញខ្ញុំតែម្ដងសោះ ថាខ្ញុំកៀប។ ៣-ហើយចុះលោ កមានចូលមើលរូបក្នុង Profile របស់ខ្ញុំទាំងអស់ហ្នឹង សុទ្ធតែកៀប ឬយ៉ាម៉េច? ហើយShareរូបគេសសេរសុទ្ធតែចឹងៗ អីអាណាមិនក្ដៅ!»។
ជាមួយគ្នានឹងប្រតិកម្ម របស់តារាស្រីកញ្ញា វណ្ណ វល័ក្ខ ដោយបង្ហាញអារម្មណ៍ មិនពេញចិត្តចំពោះការប្រើប្រាស់ពាក្យ សម្តីពីសំណាក់បុរសម្ចាស់ Account Facebook ឈ្មោះថា Apple Jubjub នេះដែរ គេក៏សង្កេតឃើញមានមហាជន អ្នកគាំទ្រតារាស្រី កញ្ញា វណ្ណ វល័ក្ខ មួយចំនួន បានធ្វើការរិះគន់បុរសម្នាក់នេះ ដែរថា «មុននឹងលោកថា ឲ្យគេសូមលោកបើកភ្នែកឲ្យធំៗ កុំឲ្យមានមាត់ និងដៃសរសេរ មិនចេះគិត»៕
ប្រភព ៖ Khmertalking
loading...
0 comments:
Post a Comment