ខេត្តតាកែវ៖ បុរសតិរច្ឆាន បានត្រូវប៉ូលិស ស្រុកត្រាំកក់ ឃាត់ខ្លួនរួចបញ្ជូន បន្តមកស្នងការដ្ឋានខេត្ត ដើម្បីចាត់ការទៅតាមពាក្យបណ្តឹង របស់កូនស្រីខ្លួន ក្រោមការចោទប្រកាន់ ពីបទសម្លុតគំរាម ចាប់រំលោភសេពសន្ថវៈ រហូតនាងមានកូន ប្រុសម្នាក់ដែលពេលនេះ មានអាយុ៨ឆ្នាំហើយ ដោយជនល្មើសជាឪពុក នេះបានចាប់រំលោភ នាងតាំងពីអាយុ១៦ឆ្នាំរហូតមក ។
លោកវរសេនីយ៍ត្រី ញ៉ែម សឿន អធិការប៉ូលិសស្រុកត្រាំកក់ បានឱ្យដឹងថា ឪពុកតិរច្ឆាន ដែលត្រូវឃាត់ខ្លួននេះឈ្មោះអ៊ូ ពូន អាយុ៤៨ឆ្នាំ មានកូន៤នាក់នៅក្នុងបន្ទុក ហើយកូនស្រីដែលរងគ្រោះ មានអាយុ២៧ឆ្នាំហើយ និងជាកូនស្រីច្បងផងដែរ ។
ការបែកធ្លាយរឿងអាស្រូវនេះ គឺបន្ទាប់ពីបុរសជាឪពុក បានរារាំងនាងជាកូនស្រីខណៈ ពេលនាងចង់មានប្តីឱ្យបានត្រឹមត្រូវ បែរជាឪពុករូបនេះ គំរាមសម្លាប់រហូត នាងទប់ចិត្តមិនបានក៏ទម្លាយរឿង អាស្រូវពីកូនដែលមុននេះ៨ឆ្នាំហើយ នាងលាក់ ហើយទម្លាក់កំហុសមកលើ ខ្លួនឯងថាចាញ់បោក ប្រុសព្រានជាសង្សារ ពេលនាងមកធ្វើជាកម្មការិនីរោងចក្រ ។
ការបែកធ្លាយរឿងអាស្រូវនេះ គឺបន្ទាប់ពីបុរសជាឪពុក បានរារាំងនាងជាកូនស្រីខណៈ ពេលនាងចង់មានប្តីឱ្យបានត្រឹមត្រូវ បែរជាឪពុករូបនេះ គំរាមសម្លាប់រហូត នាងទប់ចិត្តមិនបានក៏ទម្លាយរឿង អាស្រូវពីកូនដែលមុននេះ៨ឆ្នាំហើយ នាងលាក់ ហើយទម្លាក់កំហុសមកលើ ខ្លួនឯងថាចាញ់បោក ប្រុសព្រានជាសង្សារ ពេលនាងមកធ្វើជាកម្មការិនីរោងចក្រ ។
ចំពោះរឿងអាស្រូវនេះ ត្រូវបានលាតត្រដាងថា នារីរងគ្រោះជាកូនត្រូវ បានឪពុកតិរច្ឆានចាប់ រំលោភតាំងពីឆ្នាំ១៩៩៩ មករហូតដល់បច្ចុប្បន្ន ព្រមទាំងមានកូនប្រុស ម្នាក់អាយុ៨ឆ្នាំហើយ ដែលសព្វថ្ងៃនេះរស់នៅ ជាមួយលោកយាយរបស់គេ។
នាងរំលឹកថា ដោយការគំរាមកំហែង សម្លាប់ពីសំណាក់ ឪពុកតិរច្ឆាននោះ ទើបនាងអត់ហ៊ាននិយាយ ប្រាប់ការពិតដល់ម្តាយរបស់ខ្លួន និងប្តឹងប៉ូលិសឡើយ គឺចេះតែទ្រាំរហូតមក ហើយខ្លួនឯង បានប្រឈមទៅនឹងការ សើចចំអកពីអ្នកភូមិ ដោយសារតែនាង មានផ្ទៃពោះតែគ្មានប្តី។
នាងរំលឹកថា ដោយការគំរាមកំហែង សម្លាប់ពីសំណាក់ ឪពុកតិរច្ឆាននោះ ទើបនាងអត់ហ៊ាននិយាយ ប្រាប់ការពិតដល់ម្តាយរបស់ខ្លួន និងប្តឹងប៉ូលិសឡើយ គឺចេះតែទ្រាំរហូតមក ហើយខ្លួនឯង បានប្រឈមទៅនឹងការ សើចចំអកពីអ្នកភូមិ ដោយសារតែនាង មានផ្ទៃពោះតែគ្មានប្តី។
លោកអធិការប៉ូលិស ស្រុកបានបន្តទៀតថា ដោយសារការគំរាមចាប់រំលោភ និងហួងហែងមិនឱ្យនាង ជាកូនមានទំនាក់ទំនងជាមួយប្រុសណាម្នាក់នោះ ទើបនៅថ្ងៃទី១៩ មិថុនា នាងបានរត់ចេញពីផ្ទះ ព្រោះមិនអាចទ្រាំបាននឹងការចាប់រំលោភពីសំណាក់ឪពុកបង្កើត ដោយរត់ទៅនៅជាមួយស្ត្រីឈ្មោះនុត សុភឿន នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ជាម្តាយរបស់មិត្តភក្តិ។
លុះនៅថ្ងៃទី ៣ កក្កដា វេលាម៉ោង៩យប់ ឪពុកតិរច្ឆាននេះបានទូរស័ព្ទ ទៅឪពុកមារបស់មិត្តភក្តិនាងសុំជួប ហើយពេលនិយាយទូរស័ព្ទនោះ ឪពុកតិរច្ឆានរូបនេះ បាននិយាយគំរាមឱ្យនាង ត្រឡប់មកផ្ទះវិញ បើមិនព្រមមកទេ នឹងសម្លាប់ចោល ឬរកគ្រូចាមធ្វើអំពើឱ្យស្លាប់តែម្តង ។ ទោះបីជានាងសុំអង្វរករយា៉ងណាមិនព្រមដែរ ។ ដោយការភ័យខ្លាច ទើបនាងយករឿងនេះនិយាយប្រាប់ម្តាយមិត្តភក្តិ រួចនាំគ្នាមកប្តឹងប៉ូលិស ប៉ុស្តិ៍ឱ្យចាប់ខ្លួនតែម្តង ។
នាងជាកលូនបាននិយាយ រៀបរាប់ប្រាប់ប៉ូលិសថា ឱ្យតែម្តាយ និងបងប្អូននាងមិននៅផ្ទះ ឪពុកតិរច្ឆាននេះតែងតែចាប់រំលោភ នាងជានិច្ចរាល់ពេលចាប់ រំលោភតែងគំរាមសម្លាប់ បើនាងហ៊ាន និយាយប្រាប់ម្តាយ ឬអ្នកដទៃ ។
ក្នុងពេលនោះនាងមានអាយុ ទើបតែ១៦ឆ្នាំ ដែលក្រោយមកនាង បានរត់មកធ្វើជាកម្មករ កាត់ដេរនៅភ្នំពេញ បានតែ២ទៅ ៣ខែ ទើបនាងដឹងថា មានផ្ទៃបោះ ហើយត្រូវឪពុក រូបនេះគំរាមឱ្យនាងឈប់ ធ្វើការហើយត្រឡប់មកផ្ទះវិញ ។
ពេលមកដល់ផ្ទះម្តាយនាងបាន សួរនាំពីការ មានផ្ទៃពោះរបស់ នាងតែនាងឆ្លើយថា ចាញ់បោកប្រុសសង្សារ ធ្វើការជាមួយគ្នាដែលលួងលោមថា គេស្រឡាញ់នាងយកគ្នាជាប្តីប្រពន្ធ អស់មួយជីវិត តែគេបានរត់បាត់ក្រោយ ពេលបានខ្លួនប្រាណ។
នាងបានរៀបរាប់បន្តទៀតថា ឱ្យតែនិយាយលេងជាមួយ ប្រុសនៅក្នុងភូមិឪពុករូបនេះ តែងតែហាមឃាត់ និងគំរាមជានិច្ច ។ ពេលនាងឆ្លងទន្លេ រួចឪពុកនេះឱ្យ តែមានឱកាស តែងចាប់រំលោភជានិច្ច ។
លុះដល់កូនអាយុ៣ទៅ ៤ឆ្នាំ និងបានគិត រកអនាគតដែរ ព្រោះមានគេស្រឡាញ់ ហើយមានទំនាក់ទំនង គ្នាល្អណាស់ដោយគេមានបំណង ចូលស្តីដណ្តឹងថែមទៀត តែដឹងដល់ឪពុកតិរច្ឆាននេះ បានរារាំងនិងគំរាមសម្លាប់ចោល បើមិនព្រមស្តាប់តាមគាត់។
ដោយសារតែការ គិតវែងឆ្ងាយមិន ចង់ឱ្យញាតិជិតខាង ដឹងពីរឿងអាស្រូវនេះ ទើបនាង ស៊ូទ្រាំអតធ្មត់ និងការគំរាមសម្លាប់ចាប់រំលោភរហូតពី ឪពុកតិរច្ឆាន នេះដល់កូនធំដឹងក្តី ហើយនៅ តែគំរាមមិនឈប់ ទើបនាងដាច់ចិត្តប្តឹងប៉ូលិសឱ្យចាប់ខ្លួនតែម្តង ៕
loading...
0 comments:
Post a Comment