តាមសារព័ត៌មាន China Daily បានឲ្យដឹងថា អ្នកស្រី Li Ling មានមហិច្ឆតាចង់ឲ្យគេផ្ដល់តម្លៃចំពោះសុដន់របស់នារីចិន តាមរយៈការវះកាត់កែសុដន់របស់នាងផ្ទាល់។ ម្ដាយវ័យក្មេងនេះ មានសង្ឃឹមថានឹងអាចនាំប្រទេសចិនឲ្យគេស្គាល់កាន់តែច្រើន តាមរយៈសុដន់ដ៏ទាក់ទាញ ព្រមទាំងស្រោចស្រង់កិត្តិនាម ដែលធ្លាប់ខូចខាតតាមរយៈការបង្ហាញម៉ូដែលដើមទ្រូងដ៏កំប្លុកកំប្លែង ពីមុនមក។
បន្ទាប់ពីឆ្លងកាត់ផ្លែកាំបិតវះកាត់សុដន់នៅក្រុងសៀងហៃកាលពី សប្ដាហ៍មុន អ្នកស្រី Li មានជំនឿចិត្តយ៉ាងមុតមាំថា នឹងអាចគ្រងតំណែងជានារីមានសុដន់ស្អាតជាងគេលើលោករបស់ស្ថាប័ន Guinness។ យ៉ាងណាក្ដី មនុស្សមួយចំនួនបានគិតថានារីម្នាក់នេះ កំពុងមានសុទិដ្ឋិនិយមខ្លាំងបន្តិចចំពោះការគ្រងតំណែងពិភពលោក៕
ប្រភព៖ Sabaynews
loading...
0 comments:
Post a Comment