គ្រូ​ក្លិប Fujieda​៖ វឌ្ឍនាកា រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​ខ្ញុំ​ចង់​បាន​គេ​លេង​នៅ​​ជប៉ុន​

loading...
ដោយ​បាន​តាម​ដាន​ការ​ហ្វឹកហាត់​របស់​ខ្សែ​ ប្រយុទ្ធ ចាន់ វឌ្ឍនាកា មិន​ដាក់​ភ្នែក គ្រូ​បង្គោល​ក្លិប Fujieda MYFC លោក​ Atsuto Oishi ​​ឃើញ​កីឡាករ​ក្លិប​បឹងកេត​អង្គរ​​និង​ជម្រើស​ជាតិ​កម្ពុជា​រូប​នេះ​​មាន​ ភាព​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ធ្វើ​ឱ្យ​លោក​កាន់​តែ​ពេញ​ចិត្ត​ឡើង​ៗ​និង​ចង់​បាន​ វឌ្ឍនាកា លេង​នៅ​ក្នុង​ក្រុម​របស់​លោក​នា​​រដូវ​កាល​ក្រោយ​ ដែល​ចាប់​ផ្ដើម​​ពី​ខែ​កុម្ភៈ​ដល់​ខែ​ធ្នូ​ឆ្នាំ​២០១៧​។
អ្នក​ចាត់ការ​​បឹងកេត​អង្គរ លោក បែ មករា ដែល​ស្ថិត​ក្នុង​ដំណើរ​ទស្សនកិច្ច​ជាមួយ វឌ្ឍនាកា ទៅ​កាន់​​ក្លិប Fujieda ឱ្យ​ដឹង​​នៅ​ថ្ងៃ​សៅរ៍​ទី​៥​វិច្ឆិកា​នេះ​ថា​​៖ “ព្រឹក​នេះ​​ខ្ញុំ​ភ្ញាក់​ផ្អើល​​នៅ​ពេល​គ្រូ​បង្វឹក​ដើរ​មក​កាន់​ខ្ញុំ​ដែល ​កំពុង​ឈរ​ក្បែរ​ទីលាន​ហ្វឹកហាត់ ហើ​យ​គាត់​ហៅ​អ្នក​បក​ប្រែ​ខ្មែរ​មក​ជិត​ រួច​ប្រាប់​ខ្ញុំ​ថា​គាត់​ពេញ​ចិត្ត វឌ្ឍនាកា ដ្បិត​គាត់​ឃើញ វឌ្ឍនាកា ប្រសើរ​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ គាត់​​សូម​ឱ្យ​ខ្ញុំ​​​និយាយ​ជាមួយ វឌ្ឍនាកា ឱ្យ​លេង​ឱ្យ​ក្រុម​គាត់​នៅ​រដូវ​កាល​ក្រោយ​”​។
លោក មករា បញ្ជាក់​ថា​លេង​នៅ​ជប៉ុន​ឬ​មិនលេង ស្ថិត​លើ​ការ​សម្រេច​ចិត្ត​របស់ ចាន់ វឌ្ឍនាកា ផ្ទាល់​។ យ៉ាង​ណា​ក្ដី អ្វី​ៗ​មិនទាន់​ប្រាកដ​នៅ​ឡើយ ដ្បិត​ការ​ទៅ​ជប៉ុន​លើក​នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​​កសាង​ចំណង​មិត្តភាព​ រវាង​ក្លិប​និង​ក្លិប​ប៉ុណ្ណោះ មិនមែន​ជា​ការ​នាំ​ម្ចាស់​ស្បែក​ជើង​មាស​កម្ពុជា​ទៅ​​ធ្វើតេស្ត​នោះ​ទេ​។ក្រោយ​ហ្វឹកហាត់​មួយ​សប្ដាហ៍​ជាមួយ​កីឡាករ​ ​ក្លិប Fujieda វឌ្ឍនាកា នឹង​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​៨​ខែ​វិច្ឆិកា​​ដើម្បី​ចូល​រួម​ជាមួយ ​ក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ខ្លួន​សម្រាប់​យុទ្ធនាការ​ AFF Suzuki Cup 2016​៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment