បេននី យ៉ាំង ឆេះដុំ ហើយក៏​ពន្លះស្ត្រី​ដែល​ថា​សម្រស់​នាង​សុទ្ធតែ​គីមី

loading...
ភ្នំពេញៈ បន្ទាប់ពី​បាន​ប្រកាស​លាឈប់​ពីសិល្បៈ​ ដោយ​សារតែ​ប្រុស​កំណាន់​ចិត្តបាន​សំណូមពរ ខណៈ​ដំណឹង​ចូល​រោងការ​ធ្លាប់​លេចឮ​កន្លងមក​ក៏ស្ងាត់​ច្រៀប​មួយរយៈ​តែគេ​ ឧស្សាហ៍​ឃើញ​នាង​តែង​បង្ហោះ​រូបផ្អែម​ល្ហែម ជាមួយ​នឹង​គូស្នេហ៍ តារា​សម្តែង​ស្រី​សិចស៊ី​មានឈ្មោះ​ដើម​ថាកញ្ញា លី សុគន្ធា​រី ហៅ បេននី យ៉ាំង ក៏​ស្រាប់តែ​បង្កភាព​ភ្ញាក់ផ្អើល​សាថ្មី​ម្តងទៀត​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុ ក ជាមួយ​នឹងសារ​បែប​ឆេះដុំ​ជាការ​ជះកំហឹង​តប​ទៅដាក់​ស្ត្រី​ម្នាក់ ដែល​បាន​រិះគន់​រឿង​សម្រស់​របស់​នាងថា​មិនមែន​ធម្មជាតិ​គឺសុទ្ធតែ​គីមី​ពេញ​ ខ្លួន​មកនោះ។
តារា​សម្តែង​ស្រីសាច់​សខ្ចី រាង​ស្រលូន កែវភ្នែក​ដូច​កូនកាត់​អឺរ៉ុប ដែល​បាន​ផុសនូវ​ភាពល្បី​ដោយសារ​តែហ៊ាន​បង្ហាញ​នូវ​ភាព​សិចស៊ី និង​ធ្លាប់​បែក​ធ្លាយ​រូបថត​អាក្រាត​កាយ​ល្វែងលើ ដើម្បី​ប្រឡូក​ឆក់យក​ឱកាស​ការងារ​សិល្បៈ​នាង បេននី យ៉ាំង និង​ទើប​លាឈប់​ពីសិល្បៈ​ថ្មីៗនេះ បាន​ប្រលះ​ស្ត្រី ដែល​បាន​រិះគន់​នាង តាម​បណ្តាញ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ដោយ​មាន​បង្ហាញ​រូប​ផងដែរ​ជាមួយ​សារ​តបថា៖ «ដឹង​ច្បាស់​ម្ល៉េះ​នាង? នាង​ឯង​នៅក្នុង​ខ្លួន​យើងមែន? ឬធ្លាប់​នៅជិត​យើង? បើ​ចាំច្បាស់​យើង មិនដែល​ស្គាល់​រូបនាង​ឯងទេ។
សូម្បី​ស្រមោល​ខ្មោចនាង ក៏​មិនដែល​ធ្លាប់​បៀត ហើយនឹង​ឃើញ​ដែរ។ បើ​ទំនេរ​ណាស់ រកអ្វី​ធ្វើមាន​ប្រយោជន៍​ជាងនេះ​ទៅណា!កុំមក​ប៉ះពាល់​ជាមួយ​យើង​ព្រោះ​យើង​ អត់​រមាស់​អីជាមួយ​នឹងនាង​នោះទេ។ ប្រយ័ត្ន​យើង​ហែក​នាង​ស៊ីស្រួល​ណាស់​ឲ្យតែ​អ្នកណា​ដែល​បៀតបៀន​ប៉ះឈ្មោះ​ ខ្ញុំ។
ចាប់ពី​ពេលនេះ​តទៅ​គឺ​មិនទុក​ទេ​ព្រោះ​ប្រាប់​ហើយ​ថា គឺ​លាចាក​ពី​សិល្បៈ​ហើយ។ អ៊ីចឹងទៅ​មិន​នៅក្នុង​ចំណាប់​អារម្មណ៍​អស់​អ្នកនាង ដែល​ភ្ញៀវ​អ៊ីចឹងៗ​ទៀត​ដែរ។ ក្តៅ​ណាស់!ហើយ​មើល​វាថា​ឯងគីមី»។ កញ្ញា បេននី យ៉ាំង ក៏បាន​ដាក់​យ៉ាងធ្ងន់ៗ​ផងដែរ ជាមួយនឹង​សារឃ្លា​ចុងក្រោយ​ថា៖ «មើលវាហ្ន!ឡើង​ស្អាត អី​ធម្មជាតិ​សន្លប់​ណាស់ គឺសន្លប់​អត់ងើប​វិញ​ទេណា!»។
អ្វីដែល​កាន់តែ​ក្តៅគគុក និង​ភ្ញាក់ផ្អើល​ខ្លាំង​ទៀត​នោះ គេ​ក៏ឃើញ​មានការ​ឈឺឆ្អាល​របស់​តារា​សម្តែង​ស្រី​លំដាប់​ជាតា​រាស្រី​សិចស៊ី​ កំពូល​ដូចគ្នា​គឺ​កញ្ញា ដេន​នី ក្វាន់ ក៏បាន​ចូលរួម​ជះកំហឹង​ដែរ ទៅលើ​ស្ត្រី​ដែលបាន​រិះគន់​នោះ​គឺថា​កញ្ញា បេននី យ៉ាំង ជា​តារា​ស្រីមាន​ជាតិគីមី​ក្នុងខ្លួន​នោះ។
នាង ដេននី ក្វាន់ បង្ហោះ​ថា៖ «ឆ្ងល់នឹង​អ្នក​រមាស់​នឹង​រឿង​គេម្ល៉េះ!គេ​គីមី ឬមិន​គីមី វា​ជារឿង​របស់​គេតើ គេ​មិនបាន​ទៅសុំ​បាយ​ពួក​ហ្នឹង​ញ៉ាំ​ឯណា!-និយាយ​ត្រង់​គាត់កែ​សម្រស់​គឺមើល​ ទៅស្អាត​សមមុខ​សមមាត់ ក៏​ព្រោះ​គាត់​មាន​សម្រស់​ពី​ធម្មជាតិ​មកដែរ។
ឯអ្នកខ្លះ​វិញ​អត់លុយ​កែ តែពេល​ឃើញ​គេស្អាត ចាប់ផ្តើម​ទើស​គេ។ ហើយ​អ្នកខ្លះ​ទៀតកែ​តាំងពី​ក្បាល​ដល់​ចុងជើង នៅតែ​មើល​មិន​យល់ នេះ​មកពី​អី គឺមក​ពី​មិនមាន​សម្រស់​ធម្មជាតិ​ដូចគេ!សម្រាប់​ខ្ញុំ ពេល​ឃើញ​គេកែ​សម្រស់​ទៅ​ស្អាត គឺមាន​តែ​ការសរសើរ​គេ ដែល​ចេះកែប្រែ​ពី​អាក្រក់​មកស្អាត។ និយាយ​ឲ្យចំ​ទៅ​នៅលើ​លោក​នេះ មនុស្ស​ស្រីណា ដែលមិន​ចង់​ស្អាត? ទាំងខ្ញុំ​ទាំង​គេ​គឺ​ចង់​ស្អាត​ណាស់។ បើអាច​សូម​ឈប់​ប្រើពាក្យ​ថា នៅក្នុង​ខ្លួនសុទ្ធតែ​គីមី​ទៅព្រោះ ការ​លាបឡេ ក្រែម ម្សៅ វា​ក៏ជា​គីមី​ដែរ។
បើអ្នក​និយាយ​ពីគេ នឹង​គិតថា​ខ្លួន​ធម្មជាតិ អ៊ីចឹង​ពេល​ចូលរួម​ជប់លៀង មង្គលការ ឬ​ខួប​កំណើត​អី មិនបាច់​តុបតែង​មុខទេ គឺទុក​ឲ្យ​មុខមាត់​បែប​ធម្មជាតិ​ហ្នឹងហើយ!»៕
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment