ខណៈនារីតិចតួចបំផុតចង់ធ្វើជាអ្នកកំដរមិត្ដភក្ដិ និងសាច់ញាតិ សេវាកម្មជួលអ្នកកំដរជំនាញកំពុងរីកដុះដាល។ បច្ចុប្បន្ន ម្ចាស់ដើមការតែងតែជួលអ្នកកំដរកូនក្រមុំទៅគ្រប់ទីកន្លែងក្នុងតម្លៃ ២០០ យន់ ឬ ៣០ ដុល្លារ និង ៨០០ យន់ ឬ ១១៨ ដុល្លារសម្រាប់ពិធីអាពាហ៍ពិពាហ៍ម្ដង។
អ្នកកំដរកូនក្រមុំអាជីពបានក្លាយជាទម្លាប់ប្រពៃណីក្នុងអាពាហ៍ ពិពាហ៍ចិន ហើយពួកគេទទួលការអញ្ជើញពីក្រុមហ៊ុនរៀបចំពិធីមង្គលនេះជាង ៥០ ក្រុមហ៊ុននៅចិន។ មនុស្សភាគច្រើនធ្វើការងារតែថ្ងៃចុងសប្ដាហ៍ក្រៅពីការងារប្រចាំថ្ងៃ។ ខណៈមនុស្សជាច្រើនចាត់ទុកពួកគេជាអ្នកកំដរក្លែងក្លាយ ពួកគេបានអះអាងថា ខ្លួនមានជំនាញដោះស្រាយបញ្ហា។
អ្នកកំដរកូនក្រមុំស៊ីឈ្នួលម្នាក់ ប្រាប់ The Financial Times ថា៖ «អ្នកកំដរជំនាញដូចជារូបខ្ញុំ មានការប៉ិនប្រសប់ជាងអ្នកថ្មី។ បុរសជើងខ្លាំងខ្លះនឹងលូកលាន់អ្នកកំដរ។ អ្នកជំនាញដូចជារូបខ្ញុំ អាចដោះស្រាយទង្វើអាម៉ាស់ទាំងនោះបានយ៉ាងងាយ និងឆាប់រហ័ស។ ហេតុផលមួយខ្ញុំគិតថា ម្ចាស់ដើមការជួលខ្ញុំ ដើម្បីការពារមិត្ដភក្ដិរបស់ពួកគេ»៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...
0 comments:
Post a Comment