ភ្ញាក់ផ្អើល​ទាំងព្រឹក​នេះ​ ខណៈ​សព​ជនរបទេស​ម្នាក់​ផ្កាប់មុខ​លើ​គ្រែ​...

loading...
ខេត្តព្រះសីហនុ៖  កាលពីវេលាព្រឹក ថ្ងៃទី៨វិច្ឆិកា២០១៦នេះ នៅក្នុង​បន្ទប់​ជួល ស្ថិតនៅ​ក្រុម​២៤ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​(​ក្រោយ​សណ្ឋាគារ​-កាស៊ីណូ Holiday​ចាស់​) ។
ដោយសាកសព​ជនបរទេស​ជនជាតិ​បារាំង​ម្នាក់​ដែល​មើលទៅ​មាន​សភាព​ស្គមស្គាំង​ ស្បែក​ដណ្តប់​ឆ្អឹង​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ផ្កាប់​មុខ​នៅ​លើ​គ្រែ​ ពូក​ក្នុង​បន្ទប់​ជួល​មួយកន្លែង​នៅ​ខាងជើង​សាលាខេត្ត​ព្រះសីហនុ។
យោងតាមសមត្ថកិច្ច​បានឲ្យដឹង​ថា​សពជន​រងគ្រោះ​ឈ្មោះ Gilles Andre Christian Roger ADELIN ភេទ ប្រុស​អាយុ​៥៤ឆ្នាំ​( កើត​ថ្ងៃ​ទី 12.12.1962 ) សញ្ជាតិ បារាំង មុខរបរ និវត្ត​ជន កាន់​លិខិត ឆ្លង​ដែន​លេខ 12AD80564 សុពលភាព ថ្ងៃទី 24.01.2022 កាន់​ទិដ្ឋាការ​លេខ EI 00999511 សុពលភាព ថ្ងៃទី 03-12-2016 ។ ​សមត្ថកិច្ច​បានឲ្យដឹង​ទៀត​ថា​ជនរងគ្រោះ បាន​មក​ជួល​បន្ទប់ លេខ១០១ ដែល​មាន​ម្ចាស់​ផ្ទះជួល​ឈ្មោះ ផុក សារឿ​ន ភេទ ប្រុស អាយុ ៥០ឆ្នាំ មុខរបរ ពេទ្យ ស្ថិតនៅ​ក្រុម​២៤ ភូមិ​៣ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ ។
បច្ចុប្បន្ន សាកសព​បាន​រក្សាទុក​នៅ​កន្លែងកើតហេតុ រងចាំ​សមត្ថកិច្ច​ជំនាញ និង​គ្រូពេទ្យ ដើម្បី​ធ្វើ​កោសល្យវិច្ច័យ​៕
FB_IMG_1478593387936
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment