យោងតាមសមត្ថកិច្ចនៅកន្លែងកើតហេតុឲ្យដឹងថា រថយន្តបង្ក ម៉ាកTOYOTA TACOMA ពណ៌កណ្តុរប្រមិះ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-0439 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវជាតិលេខ៥ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរងោកមួយភាំង ក៏រ៉េចង្កូតទៅបុកក្មេងរងគ្រោះ កំពុងតែឈរនៅលើចិញ្ចើមផ្លូវនោះ បណ្តាលឲ្យស្លាប់ភ្លាមៗ តែម្តង។
សមត្ថកិច្ចបានបន្តថា អ្នកបើកបររថយន្ត ឈ្មោះ ប៉ែន យុទ្ឋី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រីឯក្មេងរងគ្រោះឈ្មោះ ឈីត ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ផ្លូវគោក បានចុះទៅធ្វើការវាស់វែងរួច ហើយបាននាំអ្នកបើកបរ និងរថយន្តបង្ក ទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការនិតិវិធី។ ដោយឡែកសព បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
loading...
0 comments:
Post a Comment