ប្រភពដដែលបានឲ្យដឹងទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ នឹងផលិតបន្ទះឈីប Snapdragon 830 របស់ក្រុមហ៊ុនបរិក្ខារទូរគមនាគមន៍ Qualcomm ដែលនឹងមានការផលិតឲ្យមាន ទំហំតូចបំផុត ត្រឹមតែ ១០ណាណូម៉ែត្រ។ មួយវិញទៀត ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ បានព្រមព្រៀងក្នុងបំពាក់ ប្រភេទបន្ទះឈីបថ្មីនេះ នៅលើទូស័ព្ទដៃស្មាតហ្វូនម៉ូដែល Galaxy S ដែលនឹងត្រូវចេញលក់នៅ ឆ្នាំ២០១៧ខាងមុខ។
គួរបញ្ជាក់ដែរថា កាលពីខែមករា ដើមឆ្នាំនេះ ក្រុមហ៊ុន Samsung បានធ្វើអះអាងថា ខ្លួនគឺជាអ្នកផលិតផ្តាច់មុខតែមួយគត់ នៃបន្ទះឈីប Snapdragon 820 ដែលជាបន្ទះឈីបជំនាន់មុន ហើយការចំណាយក្នុងការផលិតនៅពេលនោះ ត្រូវបានអ្នកវិភាគមួយចំនួនជឿថា មានតម្លៃច្រើនជាង ១ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Samsung និង Qualcomm មិនទាន់អាច ទាក់ទងបានទេ ដើម្បីធ្វើការអធិប្បាយ ទៅលើសេចក្តីរាយការណ៍នេះ៕
ប្រភព៖ KhmerTalking
loading...
0 comments:
Post a Comment