លោក​ម៉ូឌី ស្វាគមន៍​ក្រុម​មេដឹក​នាំ BRICS ចំពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ នៅក្នុង​តំបន់​

loading...
ក្រុងបេណូលីមៈ នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក​ណារិន​ត្រា ម៉ូឌី​ បាន​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្រុម​មេ​ដឹកនាំ​មហា​អំណាច​កំពុង​តែរីក​ចម្រើន BRICS ពីថ្ងៃ​អាទិត្យ​នៅឯ​ជំនួប​កំពូល​មួយ ដោយ​កំពុង​ព្យាយាម​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ និង​ជួយ​ជម្នះ​វិបត្តិ​សេដ្ឋកិច្ច​របស់​ប្លុកនេះ។
លោក​ម៉ូឌី និង​ក្រុម​មេ​ដឹកនាំ​ប្រេស៊ីល រុស្ស៊ី ចិន និង​អា្រហ្វិក​ខាងត្បូង​ បាន​ញញឹម​ និង​លើ​កប្រអប់​ដៃដែល​ស្រាក់គ្នា​សម្រាប់​ការ​ថតរូប​ជាក្រុម​នៅក្នុង​រមណីយ​ដ្ឋាន​ឆ្នេរខ្សាច់​ឥណ្ឌា​មួយ​ មុន​ពេល​រៀបចំ​កិច្ច​ពិភាក្សា​លើ​ភារកិច្ច​ដ៏​លំបាក​ នៃ​ការ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​កាន់​តែរឹង​មាំ។​
នៅឯ​ទីតាំង​ជំនួប​កំពូល​ក្នុង​ទី ប្រ​ជុំជន​បេណូ លីម​ នៅរដ្ឋ Goa ភាគខាង​លិច លោកម៉ូ​ឌី បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ថា៖ «ខ្ញុំ​មាន​ ជំនឿ​ដ៏មុត​មាំ​ថា ការ​អភិ​វឌ្ឍក្នុង​ពេល​ជាមួយ​គ្នា​ របស់​ប្រេស៊ីល រុស្ស៊ី​ ចិន អា្រហ្វិក​ខាងត្បូង និង​ឥណ្ឌា គឺ​ជាក្តី​រំពឹង​ប្រពៃ​បំផុត»។
ប្លុក BRICS ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ ២០១១ ជាមួយ​បំណង​នៃការ​ប្រើ​ប្រាស់​ឥទ្ធិពល​សេដ្ឋកិច្ច​កំពុង​កើន​ឡើង និង​នយោ​បាយ​ ដើម្បី​ប្រឈម​នឹង​អនុត្តរ​ភាព​ពីលោក​ខាង​លិច។ប្រទេស​ ដែល​មាន​ផល​ទុនជាតិ​សរុប​រួម ១៦​ពាន់​ពាន់លាន​ដុល្លារ​ ទាំង​នេះ បាន​​បង្កើត​ធនាគារ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ស្រប​ទៅនឹង​មូល​និធិ​រូបិយប័ណ្ណ​អន្តរជាតិ និង​ធនាគារ​ពិភព​លោក ដែល​មាន​មូល​ដ្ឋាននៅ​វ៉ាស៊ីនតោន និង​រៀបចំ​ជំនួប​កំពូល​ជា ច្រើន ដោយ​ប្រជែង​នឹងវេទិកា G7។
ប៉ុន្តែ​ប្រទេស​ដែល​មាន​ប្រជាជន ៥៣ ភាគរយ​នៃ​ប្រជាជន ពិភព​លោក​ទាំង​នោះ ត្រូវ​បាន វាយប្រ​ហារ​ដោយ​​តម្រូវ​ការ​ពិភពលោក​កំពុង​ធ្លាក់ចុះ​ និង​តម្លៃ​ទំនិញ​ប្រើប្រាស់​ធ្លាក់​ចុះ ខណៈ​រដ្ឋ​ជាច្រើន ត្រូវបាន​ជាប់​ផុង​ក្នុងរឿង​អាស្រូវ​ពុក​រលួយ។
រុស្ស៊ី និង​ប្រេស៊ីល​ បាន​ធ្លាក់​ទៅក្នុង​​សេដ្ឋកិច្ច​មិន​ចម្រើន​ពីពេល​ថ្មីៗនេះ​ អា្រហ្វិក​ខាងត្បូង​ ទើប​តែ​អាច​ចៀស​ផុត​ជោគ វាសនា​ដូចគ្នា​នោះ​ពីខែ​មុន​ ហើយ​សេដ្ឋកិច្ច​ចិន​ យឺត​យ៉ាង​ខ្លាំង​ ថ្វីបើ​វានៅ​តែ​ជាប្រទេស​សេដ្ឋកិច្ច​ធំបំផុត​ទីពីរ​របស់​ពិភព​លោក។ ផ្ទុយ​ទៅវិញ ​ឥណ្ឌា​ពេល​នេះជា​ រដ្ឋ​សេដ្ឋកិច្ច​ ធំលូត​លាស់​រហ័ស​បំផុត​របស់​ពិភព​លោក៕
លោក​ម៉ូឌី (កណ្តាល​) ថត​រូប​រួម​នឹង​មេដឹក​នាំ BRICS មុន​ជំនួប​។ Afp 

Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment