យោងតាមវចនាធិប្បាយនៃវចនានុក្រមរបស់ខ្មែរដែលរៀបរៀងដោយបណ្ឌិតអក្សរសាស្រ្តខ្មែរទី១នៅកម្ពុជា សម្ដេចព្រះសង្ឃរាជជួន ណាត, ពាក្យ៖ “សម្បទាន” មានន័យថា៖ គឺជាការប្រគល់របស់អ្វីមួយឱ្យដល់ដៃ, ការប្រគល់អ្វីមួយជាអំណោយ, ឬការឱ្យដាច់ ។ ដោយក្នុងនោះ លោកវោហាសព្ទខ្មែរបានបន្ថែមឧទាហរណ៍មានដូចជា៖ ដីសម្បទាន៖ (គឺជាការប្រគល់ដីក្នុងទំហំណាមួយធ្វើជាអំណោយ ឬជារបស់ឱ្យដាច់ទៅកាន់ភាគីម្ខាងទៀត) ឬថា៖ ទ្រព្យសម្បទាន គឺជាទ្រព្យឱ្យដាច់ ឬទ្រព្យជូនជាអំណោយ ដែលមិនអាចយកមកវិញបានឡើយ ។
ដូច្នេះនៅក្នុងការពន្យល់ពាក្យខាងលើរបស់អ្នកប្រាជ្ញអក្សរសាស្រ្តខ្មែរ ពាក្យ៖ “សម្បទាន” មិនមែនជាទម្រង់ ឬកិច្ចការទាំងឡាយណាដែលធ្វើឡើងដើម្បីត្រឹមតែក្នុងរយៈពេលខ្លី ឬបណ្ដោះអាសន្នឡើយ ប៉ុន្តែវាគឺជាបំណងក្នុងការផ្ដល់ ឬផ្ទេរឱ្យដាច់ធ្វើជាកម្មសិទ្ធិដោយមានការដឹងឮតែម្ដង ។ ឧទាហរណ៍ថា៖ “ម្ចាស់ផ្ទះម្នាក់ឈ្មោះពូសេន បានធ្វើសម្បទានបង្គន់មួយកន្លែងដែលមានទំហំ២ម៉ែត្រក្រឡាឱ្យទៅប្ដីប្រពន្ធ២នាក់ដែលជាអ្នកជិតខាងរបស់លោកម្នាក់ឈ្មោះមីងយន និងពូជិន ក្នុងរយៈពេល៩៩ឆ្នាំ ដូច្នេះក្នុងន័យនេះមានន័យថា៖ បង្គន់លាមកនោះនឹងត្រូវបានក្លាយជាអំណោយ ឬជារបស់ឱ្យដាច់ពីភាគីពូសេនជាម្ចាស់ផ្ទះ ទៅកាន់អ្នកជិតខាងទាំងពីរនាក់របស់លោក ទោះបីពូសេនបានបញ្ជាក់យ៉ាងច្បាស់នូវរយៈពេលត្រឹម៩៩ឆ្នាំក៏ដោយ ៕
loading...

0 comments:
Post a Comment