ចំណែកភាគីរថយន្តម៉ាក ឡិចស៊ីស RX-៣០០ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2N-1756 ទិសដៅបញ្ច្រាសគ្នា(ភ្នំពេញ-អ្នកលឿង) ពីជើងទៅត្បូង។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកលើកដែកបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីអ្នកបើកបរទាំងភាគីរថយន្ត និងភាគីម៉ូតូបើកបរខ្វះការប្រុងប្រយត្ន័ដោយភាគីម៉ូតូ បើកចេញពីផ្លូវលេខ១៤ (ច្រកចូលទៅក្អមសំណ) បត់ឆ្វេងឆ្លងកាត់ផ្លូវជាតិលេខ១ រីឯរថយន្តបើកបរពីភ្នំពេញទៅអ្នកលឿង មកដល់ចំណុចផ្លូវបំបែកបើកបរល្បឿនលឿនពេក ក៏បណ្ដាលឲ្យបុកម៉ូតូពេញទំហឹងតែម្ដង។
ក្រោយបង្កហេតុរួច អ្នកបើកបររថយន្ត បានព្យាយាមបើករត់បានប្រហែលជិតកន្លះឡូដី ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋដេញឃាត់បានតែរថយន្តដែលតៃកុងចតទុកចោលនៅចំណុចស្ពានដែក ហើយរត់គេចខ្លួនបាត់ស្រមោល។ សពជនរងគ្រោះទាំង២នាក់ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្ក និងម៉ូតូត្រូវនគរបាលជំនាញធ្វើការវាស់វែងរួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការបន្តតាមនីតិ
ប្រភព៖ កោះសន្តិភាព
loading...






0 comments:
Post a Comment