បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ធ្លាក់​ចូល​ទឹកស្ទឹង​លង់​ស្លាប់​

loading...
​បាត់ដំបង​ ៖​ គ្រឿង​ស្រវឹង​តែងតែ​ធ្វើ​អោយ​មនុស្ស​បាត់បង់​នៅ​ពេល​ដែល​ប្រើប្រាស់​វា​លើស​កំរិត​ ដែល​អាច​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​ផ្សេងៗ​ប៉ះពាល់​ដល់​អាយុជីវិត​ ជាក់ស្តែង​ដូច​ជា​បុរស​ម្នាក់​ផឹក​ស្រវឹង​រាល់ថ្ងៃ​ រហូត​ដល់​ប្រជាជន​រស់នៅ​ក្នុងភូមិ​ជាមួយ​ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក​។​
​លោក​វរសេនីយ៍ទោ​ គិត​ ហ៊ា​ង​ អធិការ​នគរបាល​ស្រុក​មោង​ឬ​ស្សី​ បានអោយ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ម៉ោង​ ១២:៣០​នាទី​ ប្រជាពលរដ្ឋ​ឈ្មោះ​ វ៉ា​ន់​ ណា​ក់​ ភេទ​ប្រុស​ អាយុ​ ៥៣​ឆ្នាំ​ នៅ​ភូមិ​ស្ទឹង​ចក​ ឃំ​ុ​ព្រៃតូច​ ស្រុក​មោង​ឬ​ស្សី​ ជា​មនុស្ស​ស្រវឹងស្រា​ជា​ប្រចាំ​ថ្ងៃ​ បាន​បាត់​ពី​ផ្ទះ​ លុះដល់​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ ម៉ោង​ ១៧:៣០​នាទី​ ស្រាប់តែ​ឃេ​ី​ញ​ស្លាប់​អណ្តែត​ក្នុង​ទឹកស្ទឹង​នៅ​ភូមិ​ឃំ​ុ​ខាង​លើ ។​
​ដោយ​ឆ្លង​តាម​ការ​ចុះ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ និង​សាកសព​របស់​ជន​រង​គ្រោះ​ឈ្មោះ​ វ៉ា​ន់​ ណា​ក់​ សមត្ថកិច្ច​អាច​សន្និដ្ឋាន​បាន​ថា​ជន​រង​គ្រោះ​ ពិតជា​ផឹក​ស្រ​ស្រវឹង​ធ្លាក់​ចូល​ទឹកស្ទឹង​លង់​ស្លាប់​ពិតប្រាកដ​មែន​។​ បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ​យក​ទៅ​ធ្វើ​ពិធី​បុណ្យសព​តាម​ប្រពៃណី​ទំនៀមទំលាប់​ខ្មែរ​៕
ប្រភព៖  នគរបាលជាតិ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment