កសិករម្នាក់ត្រូវ ជនមិនស្គាល់មុខ សម្លាប់នៅប្រឡាយក្បែរវាលស្រែ ខាងត្បូងភូមិ

loading...
ព្រៃវែង៖ បុរសជាកសិករម្នាក់ត្រូវបានអ្នកភូមិ ប្រទះឃើញដេកស្លាប់ នៅម៉ោងប្រមាណ៥ទៀប ភ្លឺថ្ងៃទី១៥ ខែតុលានេះ បន្ទាប់ពីជនមិន ស្គាល់មុខសម្លាប់ នៅចំណុចប្រឡាយវាលស្រែខាង ត្បូងភូមិពោធិ៍ទីឃុំពោធិ៍ទី ស្រុកស៊ីធរ កណ្ដាល។
មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហុង ផង់ ភេទប្រុសអាយុ៤៦ឆ្នាំ មុខរបរ កសិករ នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកស៊ីធរ កណ្ដាល ខេត្តព្រៃវែង ឯជនសង្ស័យ មិនទាន់កំណត់អត្តសញ្ញាណបានទេ។ ក្នុងនោះវត្ថុតាងចាប់យករួមមាន សាងចាក់ត្រី១, កន្ត្រកសាច់ ស្បៃដាក់ត្រី១ និងបំណែកពិលគោមឆ្លុះត្រី៣បំណែក។
មន្រ្តីនគរបាល បានបញ្ជាក់ថា នៅថ្ងៃទី១៤ តុលា នៅម៉ោងប្រហែល២១៖០០នាទី ជនរងគ្រោះបានចេញពីផ្ទះទៅឆ្លុះត្រី នៅវាលស្រែខាង ត្បូងភូមិពោធិ៍ទី ចម្ងាយ១២០០ម៉ែត្រពីភូមិ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណកាប់ចំក្បាល ជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនិងកន្លែង កើតហេតុ។ ករណីនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ និងបំពេញសំណុំរឿងតាមនីតិវិធី៕
ប្រភព ៖ ដើមអម្ពិល
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment