១. បំណែងចែកជំងឺឆ្លងមេរោគក្នុងបំពង់នោម
ជំងឺឆ្លងមេរោគក្នុងបំពង់នោមតែងតែកើតឡើងដំបូងនៅក្នុងបំពង់នោមដូចជា៖ ប្លោកនោម, ទា្វរនោម។ ប្រសិនបើមិនទទួលបានការព្យាបាលឲ្យបានទាន់ពេលទេនោះបាក់តេរីនឹងជ្រៀតចូលទៅក្នុងតំបន់ពិសេសរបស់បំពង់នោមដូចជា បំពង់ទឹកនោម និងតម្រងនោម បណ្តាលឲ្យកើតជំងឺឆ្លងមេរោគក្នុងបំពង់នោម។ ជំងឺឆ្លងមេរោគក្នុងបំពង់នោមត្រូវបានបែងចែកជា ៣ប្រភេទរួមមាន៖
ជំងឺទ្វារនោម
អាការៈក្រហាយទ្វារនោមនៅពេលបត់ជើងតូច ជួនកាលអាចមានខ្ទុះតាមទឹកនោមផងដែរ។
រោគរលាកប្លោកនោម
មានអាការៈឈឺចាប់នៅផ្នែកខាងក្រោមពោះ, ទ្វារនោមចំហរ, មានឈាមក្នុងទឹកនោម។ រោគរលាកប្លោកនោមនេះជាការឆ្លងមេរោគបាក់តេរីក្នុងបំពង់នោម ជាពិសេសចំពោះស្ត្រី។ ស្ត្រី ២០% ធ្លាប់កើតរោគរលាកប្លោកនោមនេះម្តងក្នុងមួយជីវិត ហើយ ២០% ទៀតលាប់ជំងឺនេះឡើងវិញ។
រលាកតម្រងនោម
រោគរលាកតម្រងនោមនេះជាអាការៈធ្ងន់ធ្ងរនៃជំងឺឆ្លងមេរោគក្នុងបំពង់នោម អាចបណ្តាលមកពីការឆ្លងមេរោគ ដោយសារការលំហូរឈាមត្រលប់មកកាន់ប្លោកនោមវិញ ឬដោយសារការជ្រៀតចូលនៃឈាម។
ជំងឺនេះងាយនឹងបណ្តាលឲ្យខូចមុខងារតម្រងនោម, ប្រសិនបើមិនបានព្យាបាលឲ្យទាន់ពេលទេនោះ អាចបណ្តាលឲ្យស្លាប់បាន។
២. កត្តាដែលបណ្តាលឲ្យកើតជំងឺឆ្លងមេរោគក្នុងបំពង់នោម៖
បាក់តេរីជាដើមហេតុ ៨០% ដែលបណ្តាលឲ្យមនុស្សជំទង់កើតជំងឺឆ្លងមេរោគក្នុងបំពង់នោម។ បាក់តេរីកើតមាននៅក្នុងពោះវៀន ដែលជ្រៀតចូលទៅខាងក្នុងតាមរយៈរន្ធគូថ និងប្រដាប់ភេទ។
ស្ត្រីងាយនឹងរងគ្រោះច្រើនជាងគេ ដោយសារការបើកចំហរតំបន់ក្បែរប្រភពបាក់តេរីពីរន្ធគូថ ប្រដាប់ភេទ ហើយទ្វារនោមស្ត្រីមានលក្ខណៈខ្លី ដូច្នេះបាក់តេរីងាយនឹងជ្រៀតចូលទៅក្នុងប្លោកនោម។
អ្នកឆ្លងមេរោគបាក់តេរីអាចរាតត្បាតទៅដល់ដៃគូបានក្នុងពេលរួមភេទ។ស្ត្រីក្នុងវ័យរួមភេទងាយនឹងគ្រោះថ្នាក់ដោយសារជំងឺនេះបំផុត ព្រោះការសម្រុកចូលរបស់អាអូនតូច ធ្វើឲ្យស្ត្រីងាយនឹងឆ្លងមេរោគ។
នៅពេលរួមភេទ ទ្វារនោមប៉ះទៅនឹងបាក់តេរីតាមរយៈរន្ធគូថ និងប្រដាប់ភេទ បាក់តេរីទាំងនេះនឹងជ្រៀតចូលទៅក្នុងទ្វារនោម, ប្លោកនោម, តម្រងនោម និងបណ្តាលឲ្យឆ្លងមេរោគ។
ចំពោះស្ត្រីកំពុងសម្រាលកូនវិញ នឹងបណ្តាលឲ្យបែករបាំងការពារជាតិរំអិលក្នុងទ្វារនោម។ ភាពរាំងរដូវ, អរម៉ូនអឺសស្ត្រូសែនមិនគ្រប់គ្រាន់អាចបណ្តាលឲ្យស្បូនស្ងួត, ភ្នាសជាតិរំអិលត្រូវស្ងួត ការការពារបាក់តេរីនឹងត្រូវបាត់បង់។ ដូច្នេះចំពោះស្ត្រីដែលរាំងរដូវក៏អាចងាយរងគ្រោះដោយសារជំងឺឆ្លងមេរោគក្នុងបំពង់នោមដែរ។ ទារកក៏អាចបណ្តាលឲ្យឈឺផងដែរ ប្រសិនបើឆ្លងមេរោគក្នុងបំពង់នោម ដោយសារបាក់តេរីក្នុងលាមកជ្រៀតចូលតាមទ្វារនោម។ បើទោះបីជាមនុស្សស្រីមិនបានរួមភេទក៏ដោយក៏អាចឆ្លងមេរោគនេះបានដែរ ប្រសិនបើមានទម្លាប់ជូតសម្អាតពីខាងក្រោយមកខាងមុខនៅពេលបត់ជើងរួច។
៣. វិធីគេចឲ្យផុតពីជំងឺឆ្លងមេរោគក្នុងបំពង់នោម
ដើម្បីអាចការពារខ្លួនអ្នកពីជំងឹឆ្លងមេរោគក្នុងបំពង់នោមនេះបាន ត្រូវអនុវត្តដូចខាងក្រោម៖
ប្រភព៖ មង្គលការ
loading...
0 comments:
Post a Comment