ក្រុងវ៉ាស៊ីនតោនៈ ការចោទប្រកាន់ជាច្រើនដែលបានចេញ ផ្សាយថ្មីៗថា លោកដូណាល់ ត្រាំ បានស្ទាបអង្អែល ឬចាប់ថើបស្ត្រី ដោយមិនសមរម្យ បានធ្វើឲ្យកក្រើកការប្រជែងដណ្តើមយកសេតវិមានពីថ្ងៃព្រហស្បតិ៍ ដោយ បេក្ខជនបក្សសាធារណរដ្ឋរូបនេះ បដិសេធទាំងកំហឹងចំពោះរាល់ របាយការណ៍ ហើយក្រុមយុទ្ធនាការឃោសនារបស់លោក ហៅរបាយការណ៍ទាំងនោះថា «ការធ្វើឃាតផ្នែកការបោះពុម្ព»។
ការអះអាងរបស់ស្ត្រី ៤ នាក់ ដែលការរៀបរាប់របស់ពួកគេត្រូវបានរាយការណ៍ដោយកាសែត New York Times, The Palm Beach Post និង Yahoo News បានឲ្យដឹងបន្ទាប់ពីលោកបាននិយាយដេញដោលពីថ្ងៃអាទិត្យ ជាមួយគូប្រជែង លោកស្រីហ៊ីឡារី គ្លីនតុន ថា លោកពុំដែលចាប់រំលោភស្ត្រីទេ។
ការបដិសេធរបស់លោកត្រាំ បានកើតឡើង ខណៈលោកបាន ព្យាយាមរៀបចំយុទ្ធនាការឃោសនារបស់លោកឲ្យវិលមកធម្មតា វិញ បន្ទាប់ពីវីដេអូមួយ ដែលថតពីឆ្នាំ ២០០៥ បានលេចឡើងពី ថ្ងៃសុក្រ ដែលក្នុងនោះមហាសេដ្ឋីអចលនទ្រព្យ វ័យ៧០ ឆ្នាំរូបនេះ ត្រូវបានឮការប្រព្រឹត្តបែបអាសអាភាសអំពីរបៀបដែលការល្បីឈ្មោះរបស់លោក មានន័យ ថា លោកអាចស្ទាបអង្អែលស្ត្រីណាដោយគ្មានទោសទណ្ឌ។ ក្នុងវីដេអូនោះលោក បាននិយាយថា៖ «នៅពេលអ្នកជាតារា អ្នកអាចធ្វើ អ្វីគ្រប់យ៉ាង.ចាប់ពួកគេត្រង់កេរ្ដិ៍ភេទ។ នៅពេលជួបស្រីស្អាត ខ្ញុំក៏ចាប់ផ្តើមថើបពួកគេ»។
លោកត្រាំបានសុំទោសសម្រាប់ សម្តីនោះ ដោយបដិសេធវា ថា គ្រាន់តែជាការចំអន់លេងនៅក្នុងបន្ទប់មានសោប៉ុណ្ណោះ។ ខណៈសល់ ២៦ ថ្ងៃទៀត នឹងដល់ថ្ងៃបោះឆ្នោតថ្ងៃទី៨ វិច្ឆិកា ហើយ លោកស្រី គ្លីនតុន នាំមុខក្នុងការស្ទង់មតិជាតិ លោកត្រាំ ដែលជួបបញ្ហា បានព្យាយាមងាកទៅកាន់ការវាយលុកវិញ។ ប៉ុន្តែការចោទប្រកាន់អសីលធម៌ផ្លូវភេទថ្មីនេះបានដាក់អាកប្បកិរិយាលោកត្រាំជាមួយស្រ្តី ក្នុងការចាប់អារម្មណ៍ជាថ្មីម្តងទៀត៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏
loading...

0 comments:
Post a Comment