ប្រភពឱ្យដឹងថា មុនពេលពេលកើតហេតុ គឺលោកចៅសង្កាត់បើករថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌.ស ពាក់ស្លាកលេខភ្នំពេញ 2AB-1871 តាមបណ្តោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង និងក្នុងផ្លូវបញ្ច្រាស បំណងបើកទៅចូលទីស្នាក់ការសង្កាត់ ។ ខណៈបើកមិនទាន់ដល់ផងនោះ ក៏បានបុករះម៉ូតូឌ្រីមសង់២គ្រឿង ជិះធ្វើដំណើរដោយមនុស្ស៥នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ពីមុខពេញទំហឹង បណ្តាលឱ្យម៉ូតូដួលបោកផ្ទប់ទៅហ្នឹងថ្នល់ បង្កឱ្យអ្នកដំណើរទាំង៥នាក់ដួលអូសថ្នល់រងរបួសស្រាល ដោយរលាត់ដៃរលាត់ជើង ។
យ៉ាងណាមិញ ភ្លាមៗនោះ គេឃើញមានកម្លាំងនគរបាលមូលដ្ឋានចុះអន្តរាគមន៍ ប៉ុន្តែពុំត្រូវបានវាស់វែងអ្វីទាំងអស់ ព្រោះលោកចៅសង្កាត់ សុខចិត្តចេញថ្លៃខូចខាតទាំងប៉ុន្មានទៅខាងជនរងគ្រោះទាំង២ភាគី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ។
ប្រភព៖ កោះសន្តិភាព
loading...
0 comments:
Post a Comment