ហេតុការណ៍ប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹកនេះ កើតឡើងកាលពីម៉ោង០៦ និង៣០ព្រឹកថ្ងៃទី២០ តុលា ២០១៦ស្ថិតនៅក្នុងភូមិទួលទ្រា ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
លោកមឿង សារុន អធិការនគរបាលស្រុកសំរោងបានឱ្យដឹងថា សាកសពមានលក្ខណៈហើមទៅហើយ និងមិនមែនអ្នកស្រុកសំរោងនេះដែរ គឺយើងមិនទាន់ស្គាល់ពីអត្តសញ្ញាណទេ ។ សាកសពភេទប្រុសអាយុប្រហែលជាង៣០ឆ្នាំ ពាក់អាវពណ៌.សដៃខ្លីមានរូបឡូហ្គោរបស់គណបក្សប្រជាជនកម្ពុជា ស្លៀកខោពណ៌ត្រាវជើងវែងក្ រោយពីមើលភិនភាគរួចរាល់ ក៏បានបង្កើតគណៈកម្មាធិកាមានអាជ្ញាធរ ស្រុក ឃុំ ភូមិ និងគ្រូពេទ្យ ដើម្បីពិនិត្យ ។
លោកអធិការនគរបាលស្រុកបានបញ្ជាក់ថា ក្រោយពីពិនិត្យទៅ អត់មានឃើញស្នាមអ្វីគួរឱ្យដឹងថា ជនរងគ្រោះត្រូវគេវាយសម្លាប់នោះ ខាងគណៈកម្មាធិការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ដោយកំពុងស្រាវជ្រាវរកសាច់ញាតិ ។
ប្រភព៖ កោះសន្តិភាព
loading...



0 comments:
Post a Comment