ភ្លាមៗនោះដែររូបគេបានរត់គេច ស្រែកឲ្យគេជួយ ហើយបានជួបសមត្ថកិច្ចតែម្ដង។ តាមការសង្កេតតាមដានរបស់អ្នកយកព័ត៌មានយើង បានលើកឡើងថា ហេតុអីបានជាសុខៗគេមកវាយ ដេញកាប់ស្រួលៗយ៉ាងដូច្នេះ ឬជនរងគ្រោះបានធ្វើអី ឬនិយាយប៉ះពាល់ដល់ជនបង្កពេលមើលគេលេងហ្គេម ឬមួយពួកគេធ្លាប់មានគំនុំអីជាមួយគ្នាកន្លងមក?
ម្យ៉ាងទៀតប្រហែលជាជនបង្កជាក្រុមមនុស្សយូកូមបាតផ្សារ? ឬជាក្រុមមនុស្សញៀនថ្នាំ? មានរឿងអីម៉េចបានជាមិននិយាយគ្នារកខុសត្រូវដូច្នេះ? នេះឬសីលធម៌ខ្មែររបស់យុវជនដែលជាទំពាំងស្នងឬស្សី? ហ្នឹងហើយ ! ការដែរមានល្បែងភ្នាល់ ទីណាមានល្បែងទីនោះហើយ មានអំពើហិង្សា! ទីណាមានល្បែងទីនោះហើយ មានអំពើចោរកម្ម!។ ដូច្នេះសូមអាជ្ញាធរដែលមានដែនសមត្ថកិច្ចក្នុងតំបន់នោះមេត្តាជួយបោសសម្អាតទីតាំងល្បែងផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព អស់លោកមានស្នាដៃល្អ ប្រជាពលរដ្ឋរស់នៅសុខសាន្ត៕


loading...

0 comments:
Post a Comment