ប្រភពបានបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រស្រុកថ្មពួកខាងលើ គឺសំបូរទៅដោយសត្វសិរពិសច្រើនណាស់ ដូច្នេះគួរតែបងប្អូន ទៅធ្វើស្រែចម្ការ ឬក៏ដើរក្នុងភូមិ ពេលថ្ងៃឬយប់ ត្រូវតែមានការប្រុងប្រយ័ត្ន ។
លោកកែវ សុភ័ក្ត្រា ប្រធានមន្ទីរសុខាភិបាលខេត្តឱ្យដឹងថា ក្រោយពីពស់ចឹកជនរងគ្រោះក៏មានអាការៈធ្ងន់ធ្ងរ គាត់មិនដឹងខ្លួនទេ តែដោយបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅទីនោះ ជនរងគ្រោះ អាចធូរស្បើយឡើងវិញ ។ ជាមួយគ្នានោះ លោកប្រធានមន្ទីរ សុខាភិបាលខេត្ត ក៏បានផ្តាំផ្ញើនិងអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនជាមានសត្វសិរពិសចឹក ឬខាំ ត្រូវរួសរាន់ដឹកជនរងគ្រោះ មកកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីគ្រូពេទ្យជួយព្យាបាល ព្រោះសត្វមានពិសខាំ ឬចឹកពិសេសគឺសត្វពស់នេះ គឺឲ្យតែយឺតពេលជនរងគ្រោះ នឹងបាត់បង់ជីវិត ៕
ប្រភព ៖ កោះសន្ដិភាព
loading...
0 comments:
Post a Comment