ការពិនិត្យសាកសពបុរសខាងលើឃើញថា ជនរងគ្រោះមានពាក់អាវក្រឡាការ៉ូ និងពាក់ខោជើងវែងពណ៌ខ្មៅ មានអាយុប្រហែល៤០ឆ្នាំចុះក្រោម ។ សពត្រូវបានចងខ្សែសណ្តូនជាមួយដុំថ្មធំមួយ ទម្ងន់ជិត១០គីឡូក្រាម ជាប់ជាមួយចង្កេះសព ដែលមើលទៅ គឺធ្វើឱ្យលិចទឹកតែម្តង ។
ទោះបីជាណា ខណៈនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត ដោយបានបញ្ជូនសាកសពទៅតម្កល់នៅវត្តគោកចំបក់ ដើម្បីរង់ចាំស៊ើបបន្ត និងចាំសាច់ញាតិផងដែរ ។
គួររំលឹកថា មានការភ្ញាក់ផ្អើលមួយ ខណៈប្រជាពលរដ្ឋបានប្រទះឃើញសាកសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី១៤ តុលា ២០១៦ ស្ថិតត្រង់ចំណុចប្រឡាយទឹកមានគំនរសំរាមជាច្រើន ក្នុងភូមិគោកចំបក់ សង្កាត់ចោម ខណ្ឌពោធិ៍សែនជ័យ ដែលកន្លងមក គ្មានអ្នកដឹងទេ (លាយឡំក្លិនសំរាម និងបាំង) ។
ប្រភពឱ្យដឹងថា សាកសពខាងលើ មានសភាពហើមរលួយ និងមានក្លិនស្អុយខ្លាំង ដែលសង្ស័យអាចស្លាប់ប្រហែល៥ ឬទៅ៧ថ្ងៃទៅហើយ ។ នៅកន្លែងសាកសព មិនត្រូវបានឃើញមានអ្វីគួរឱ្យកត់សម្គាល់នោះទេ ដែលខណៈសមត្ថកិច្ចកំពុងត្រួតពិនិត្យ និងស្រាវជ្រាវរកអត្តសញ្ញាណ ។
ប្រភព៖ កោះសន្តិភាព
loading...






0 comments:
Post a Comment