លោកជៀស ស្រួច ចាប់យកមុខរបរថ្មីជាអ្នករត់តាក់ស៊ី

loading...
បន្ទាប់ពីបាត់មុខបាត់មាត់ ពីវិស័យកីឡាប្រដាល់ និងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមក លោក ជៀស ស្រួច បានលេចមុខជាថ្មីម្តងទៀត បន្ទាប់ពីមានលេចលឺរឿងអាស្រូវ ជាមួយអតីត ភរិយា ដែលធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
អស់រយះពេលជាច្រើនឆ្នាំមកហើយ ជីវភាពរបស់លោក ជៀស ស្រួច ហាក់មានការលំបាកខ្វះខាត ប៉ុន្តែមួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានសិល្បៈករ និងសិល្បៈការនីមួយចំនួន និងជាពិសេសលោក ខេមរៈ សិរីមន្ត បាននាំគ្នាជួយផ្តល់ជាថិវកាដល់លោក ជៀស ស្រួច គ្រាន់ជួយសម្រួលជីវភាពបានខ្លះ។ ហើយលោក ជៀស ស្រួច ក៏ត្រូវបានផលិតកម្ម MV Galaxy ហៅទៅថត MV ដំបូងបន្ទាប់ពីលោកបាត់មុខជាង ១០ឆ្នាំផងដែរ។ ឥឡូវនេះលោកជៀស ស្រួច ក៏បានចាប់យកមុខរបរថ្មីមួយ គឺជាអ្នករត់តាក់ស៊ី នេះបើតាមការផុសរបស់ផេក Khmer Boxing Daily ហើយប្រសិនបើបងប្អូនចង់ជួយគាត់ ឬធ្វើដំណើរទៅណាមកណាដោយតាក់ស៊ី អាចធ្វើការទាក់ទងទូរស័ព្ទទៅលោកបានតាមរយះលេខទូរស័ព្ទ 0969344696 និង 0974956931៕

2213
download-1 maxresdefault
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment