ចង់អួត​ថាឡូយ បង្ហោះ​ម៉ូតូអត់​ខ្វល់​ពី​គេ

loading...
ខេត្តកំពង់ធំ ៖ ​​ក្រុម​ក្មេង​ស្ទាវ​ចំនួន​​៦​នាក់ ត្រូវ​​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុកធ្វើការ​ឃាត់​បានជាបន្តបន្តាប់ បន្ទាប់ពីពួកគេ​បង្ហោះ​ម៉ូតូ​យ៉ាងព្រហើន បង្កឱ្យមានភាពអនាធិបតេយ្យ និង​អាចប៉ះពាល់​ដល់ប្រជាពលរដ្ឋ​ធ្វើដំណើរ​ ។
លោក​​វរ​​សេនី​យ៍​​ត្រី ឃុន ប៊ុ​ន​ហួ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បារាយ​ណ៍​បាន​​​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​០២ ​តុលា​២០១៦​​ ថា​ ដោយ​អនុវត្ត​​នូវ​គោលនយោបាយ​ភូមិ​-​ឃុំ ​មាន​សុ​វត្ថិភាព​ក្នុង​ការ​ថែរក្សា​​សុវត្ថិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​ នៅ​ក្នុង​ថ្ងៃ​​បុណ្យ​ភ្ជុំបិណ្ឌ​នោះ កម្លាំង​របស់​លោក​បាន​សហការ ធ្វើការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ ដែល​នាំ​គ្នា​បង្ហោះ​ម៉ូតូ​បង្ករ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​បាន​ចំនួន​៦​នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​០១ ​តុលា​ ​២០១៦។
​ក្រុមក្មេងទាំង៦នាក់ ១-ឈ្មោះរឿ​ន ដា​នី​ន ​អាយុ​១៧​ឆ្នាំ​ ​២-ឈ្មោះហេ​ន ចាន់​ថា ​អាយុ​១៧​ឆ្នាំ​ ៣-ឈ្មោះ យ៉​ន អា​រី​យ៉ា ​អាយុ​១៧​ឆ្នាំ ៤-​ឈ្មោះហង្ស ផា​ន់​ណូ​ អាយុ​១៨ ​​៥​-ឈ្មោះលី​ម ឃួ​ន​ ​អាយុ​១៦​ឆ្នាំ ​និង៦-ឈ្មោះលី​ម ម៉េ​ង​លី ​​អាយុ​១៦​ឆ្នាំ​ អ្នក​ទាំង​៦​នាក់​រស់នៅ​ភូមិ​បឹង​កណ្តាល ឃុំ​បឹង ស្រុក​បារាយ​ណ៍ ខេត្តកំពង់ធំ និង​ម៉ូតូ​៥​គ្រឿង​សុទ្ធតែ​គ្មាន​ស្លាក​លេខ គឺ​ម៉ាក MSX ៤ គ្រឿង និង​ម៉ាក​YAMAHA១​គ្រឿង ។
នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ​ក្រុម​ក្មេងទំនើងបានសារភាព​ថា​ ពួក​គេ​​ធ្វើ​សកម្មភាព​បង្ហោះ​ម៉ូតូ​លេង​ពិតប្រាកដ​មែន ។ ​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​រួច ឱ្យ​ឪពុក​ម្តា​យមក​ធានា​​​ឱ្យត្រឡប់ទៅវិញ​​នៅ​ថ្ងៃ​ទី​០២ ​តុលា ២០១៦​ នេះ​។
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment