ក្បាច់ប្រយុទ្ធប្លែកៗ កម្រិតត្រេកត្រអាល គួបផ្សំចង្វាក់ចលនាខុសៗគ្នាអាចជួយបន្ធូរភាពតានតឹង និងជួយផ្ដល់នូវការសម្រាក ដោយមិនសំដៅលើការខិតខំប្រឹងប្រែងរកលុយ និងអាជីពខ្ពង់ខ្ពស់ រូបរាង ឬទំនាក់ទំនងនោះទេ។
ស្រេ្តសចំពោះការងារ
នៅពេលការិយាល័យរបស់អ្នករំខានចិត្ដអ្នក អ្នកធ្វើការជាច្រើនម៉ោង ហើយអ្នកត្រូវដោះស្រាយបញ្ហាជាមួយមិត្ដរួមអាជីព ចៅហ្វាយនាយ ឬអតិថិជន លោកអាចមានអារម្មណ៍ថា ថាមពលរបស់អ្នកជ្រាបអស់រលីង។ ចូរសាកថ្មក្រោមកម្រាលពូក។
អ្នកជំនាញផ្លូវភេទ អ្នកស្រី វ៉ាណេសា ម៉ារីន បាននិយាយថា នេះគឺជារាត្រីដ៏រង្គោះរង្គើ ដោយលេងក្បាច់ឆ្កែ។ ប្រាកដណាស់ ចូរឲ្យប្រាកដថា ដៃគូអ្នកទទួលបានផាសុកភាព ហើយបើនាងពេញចិត្ដពេញថ្លើមហើយ ចូរបង្ហាញសកម្មភាធ្ងន់ដៃបន្ដិច។ វានឹងបង្កើនអារម្មណ៍ស្វាហាប់ ភ្លឺថ្លា ធ្វើឲ្យអ្នកបានសាកថ្មថាមពលដែលបានបាត់បង់ពេលបំពេញការងារ។
ស្រេ្តសចំពោះរូបរាងខ្លួន
ចូរចងចាំថា អ្នកទំនងជាគិតច្រើនចំពោះរូបរាងកាយខ្លួនឯងជាងអ្នកដទៃ។ ស្ដ្រីភាគច្រើនមិនសូវខ្វល់ខ្វាយខ្លាំងទៅលើរូបរាងសាច់ដុំ ៦ កង់ទេ។
អ្នកស្រី ម៉ារីន បានបន្ដថា៖ «បើអ្នកមានការបារម្ភពីក្បាលពោះដុះខ្លាញ់ក្រាស់ ចូរឲ្យនាងសង្កត់ពីលើពីព្រោះនាងអាចគ្រប់គ្រងស្ថានការណ៍ និងអាចមើលភក្ដ្រាអ្នកច្បាស់។ ស្ទីលក្បាច់ឆ្កែក៏មិនអន់ដែរ»។
ស្រេ្តសកិច្ចការស្មុគស្មាញ
បើអ្នកមានអារម្មណ៍ស្មុគចិត្ដចំពោះការងារស្អេកស្កះ ចូរដើរលេងពេលរាត្រីបន្ធូរអារម្មណ៍ ហាត់ប្រាណ និងចំណាយពេលជាមួយដៃគូ និងគេងជាមួយគ្នា។ ចូរទុកឱកាសឲ្យបទពិសោធសិចចូលមកបន្ធូរភាពតានតឹងទាំងអម្បាលម៉ាន។ អ្នកស្រី ម៉ារីន បានបញ្ជាក់ថា៖ «ចូរព្យាយាមប្រើក្បាច់ស្មុគស្មាញបន្ដិចដែលតម្រូវឲ្យមានការផ្ចង់អារម្មណ៍ខ្ពស់។ ក្បាច់រុញរទេះ ឬក៏រួមភេទឈរផ្អឹបនឹងជញ្ជាំង ក៏ស័ក្ដិសមដែរ»។
ស្រេ្តសទំនាក់ទំនងស្នេហ៍
សម្ព័ន្ធភាពយូរអង្វែងនឹងធ្វើឲ្យគូស្នេហ៍មិនស្អិតល្មួតដូចកាលគ្រាជួបគ្នាថ្មីថ្មោងឡើយ ប៉ុន្ដែតាមរយៈកិច្ចខិតខំប្រឹងប្រែងដាក់ភាពផ្អែមល្ហែមជាអាទិភាព វាអាចជួយអ្នកមានអារម្មណ៍ប្រសើរឡើងពីសម្ព័ន្ធភាពស្នេហ៍របស់អ្នក។ ចំពោះស្រេ្ដសបែបនេះ អ្នកស្រី ម៉ារីន បានណែនាំឲ្យប្រើក្បាច់កេរ្ដិ៍ម៉ែចែកឲ្យ។ អ្នកអាចឱបក្រសោបគ្នាយ៉ាងស្អិតល្មួត ស្ទាបច្របាច់រាងកាយគ្នា និងប្រើក្រសែភ្នែកទាក់ទងគ្នា៕HR
loading...
0 comments:
Post a Comment