នាវាចម្បាំងរបស់អាមេរិកកំពុងល្បាតនៅសមុទ្រចិនខាងត្បូង។រូបភាពពីCNA
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយក្រសួងការពារចិននៅលើគេហទំព័ររបស់ខ្លួនបានឱ្យដឹងថា នាវាចម្បាំងរបស់ចិនពីរគ្រឿង បានព្រ មានទៅកាន់នាវាចម្បាំងរបស់សហរដ្ឋអាមេរិកឱ្យចាកចេញពីដែនសមុទ្រចិនខាងត្បូង ដែលសហរដ្ឋអាមេរិកកំពុងល្បាតនៅទីនោះ។ ក្នុងសេចក្តី ថ្លែងការណ៍ដដែលបន្ថែមថា យោធារបស់ប្រទេសចិននឹងបង្កើនការយាមល្បាតក្នុងដែនសមុទ្រតាមតម្រូវការរបស់ខ្លួនត្រូវការ។
សូមជម្រាបជូនថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិកបានធ្វើសេរីភាពនាវាចរណ៍របស់ខ្លួន នៅដែនសមុទ្រចិនខាងត្បូងកាលពីម្សិលមិញ ដែលដែនសមុទ្រនេះមានការឈ្លោះដណ្តើមគ្នាពីបណ្តាលប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន។ ហើយសកម្មភាពនាវាចរណ៍នេះ ធ្វើឡើងស្របពេលដែលហ្វីលីពីនដែលជាភាគីជម្លោះជាមួយចិនក្នុងករណីសមុទ្រចិនខាងត្បូងនេះ ហាក់បានត្រូវរូវគ្នាវិញជាមួយចិនដោយចង់កែប្រែចំណុចមួយចំនួននៅក្នុងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡាអេ ដែលបានកាត់សេចក្តីឱ្យចិនចាញ់ក្តីក្នុងករណីនេះ៕ប្រភពពីCNA
loading...

0 comments:
Post a Comment