ភរិយា​របស់​បណ្ឌិត កែម ឡី សម្រាល​កូន​ហើយ​នៅ​មន្ទីរពេទ្យ​ឯ​ក្រៅ​ប្រទេស

loading...
លោកស្រី ប៊ូ រចនា ភរិយា​របស់​បណ្ឌិត កែម ឡី បាន​សម្រាល​កូន​ហើយ​នៅ​ថ្ងៃ​ទី​២ ខែ​តុលា។ ការ​សម្រាល​កូន​នៅ​ក្រៅ​ប្រទេស​នេះ គឺ​មាន​រយៈពេល​ជិត ៣​ខែ​ក្រោយ​មរណភាព​របស់​ស្វាមី​លោកស្រី។
កូន​ទើប​កើត​នេះ​ជា​កូន​ប្រុស​ទី​៥ ហើយ​ដាក់​ឈ្មោះ​ថា កែម ឡី វីរៈ។ បណ្ឌិត កែម ឡី និង​លោកស្រី ប៊ូ រចនា មាន​កូន​សរុប​ចំនួន ៥​នាក់ រាប់​ទាំង​កូន​ទើប​កើត​នេះ ដែល​សុទ្ធ​ជា​កូន​ប្រុស។
បណ្ឌិត កែម ឡី អ្នក​វិភាគ​នយោបាយ និង​ស្រាវជ្រាវ​បញ្ហា​សង្គម ត្រូវ​បាន​ឃាតក​សម្លាប់​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ក្នុង​ស្តារ​ម៉ាត (Star Mart) កាល់តិច (Caltex) ស្ដុប​បូកគោ។ មក​ទល់​ពេល​នេះ​មាន​រយៈ​ពេល​ជិត​បី​ខែ​ហើយ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ម៉ាត​នៅ​ឡើយ។ ចំពោះ​ជន​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​វិញ អាជ្ញាធរ​ក៏​មិន​ទាន់​បង្ហាញ​ក្រៅ​ពី​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​កំពុង​ជាប់​ឃុំ​នោះ​ដែរ។
បុណ្យ​សព​គម្រប់ ១០០​ថ្ងៃ​ជូន​បណ្ឌិត កែម ឡី នឹង​ធ្វើ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​តុលា ខាង​មុខ។
ភរិយា​របស់​បណ្ឌិត កែម ឡី លោកស្រី ប៊ូ រចនា និង​កូនៗ​ទាំង​បួន​នាក់ បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២៨ សីហា ទៅ​ក្រៅ​ប្រទេស ដែល​ជា​ទី​មាន​សុវត្ថិភាព ដើម្បី​រង់ចាំ​បន្ត​ទៅ​រស់នៅ​ប្រទេស​ទី​បី៕
ភរិយា និង​កូនៗ​របស់​លោក កែម ឡី ក្នុង​ពិធី​បុណ្យ​សព​លោក កែម ឡី នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth

ប្រភព៖ វិទ្យុអាស៊ីសេរី
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment