ភរិយា និងកូនប្រុសទាំងប្រាំលោក កែម ឡីចូលរួមបុណ្យ១០០ថ្ងៃ

loading...
នៅថ្ងៃទី១៣ តុលានេះ អ្នកស្រី ប៊ូ រចនា និង កូនប្រុសទាំងអស់កាន់ទុក្ខដល់ស្វាមី និងពុករបស់ពួកគេ។
ថ្លែងប្រាប់SBNសាជាថ្មី អ្នកស្រី ពិតជាចង់វិលត្រឡប់មកចូលរួមពិធីបុណ្យ១០០ថ្ងៃស្វាមីអ្នកស្រីនៅវត្តចាស់ តែមិនអាចធ្វើទៅរួច។

ទោះយ៉ាងណា នៅថ្ងៃទី១៤ តុលាស្អែកនេះ អ្នកស្រីនឹងចូលរួមពិធីបុណ្យពីចម្ងាយ តាមរយៈបណ្ដាញសង្គម ហើយអ្នកស្រីអរគុណដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមពិធីបុណ្យ និងជួយដល់ក្រុមគ្រួសារអ្នកស្រីកន្លងមក។

កូនពៅរបស់អ្នកស្រីមិនបានឃើញមុខលោកពុករបស់គេ ដោយសារតែឃាតករបានបាញ់សម្លាប់លោកបណ្ឌិត កាលពីថ្ងៃទី១០ កក្កដា នៅស្តារម៉ាតកាល់តិច ស្តុបបូកគោ។

កូនប្រុសទី៥របស់លោកបណ្ឌិត កែម ឡី មានឈ្មោះថា កែមឡី វីរបុត្រ កើតថ្ងៃទី០២ តុលា ឆ្នាំ២០១៦។
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment