ខេត្តកំពង់ធំ៖ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើ ម្នាក់ដែល គេស្គាល់ថា ឈ្មោះមិល ពឿន នៅតែ មានអំណាច ដឹកជញ្ជូនឈើ ចេញពីតំបន់ ព្រៃឡង់ ទាំងយប់ ទាំងថ្ងៃ គ្មានសមត្ថកិច្ច ជំនាញណា ហ៊ានបង្ក្រាប នោះឡើយ។
សេចក្ដីរាយការណ៍ បន្ថែមថា តាពឿន បានធ្វើសកម្ម ភាពដឹកជញ្ជូនឈើ ចេញពីចំណុច ស្រែព្រីង ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ តំបន់ព្រៃឡង់ យកទៅចែកចាយ លក់នៅ ស្រុកបារាយណ៍ ដោយឆ្លងកាត់ ស្នាក់ការ ប៉ុស្ដិ៍សមត្ថកិច្ច ជាច្រើន ។
ការដែល សមត្ថកិច្ច ជំនាញបើក ដៃឲ្យ មានការសកម្មភាព កាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ យ៉ាងគគ្រឹកគគ្រេង បែបនេះ ជាការផ្ទុយ ទៅនិងបទបញ្ជារបស់ រាជរដ្ឋាភិបាល ដែលជំរុញ ឲ្យមានការ ទប់ស្កាត់។
គេបានអះអាងថា ក្រៅពីឈ្មួញឈើ តាពឿន ក៍មានឈ្មួញឈើ ជាច្រើនទៀត បានដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ ដោយសង្ស័យ មេព្រៃ បរិស្ថាន ជាអ្នកបើកដៃ និងនៅពីក្រោយខ្នង ទើបសកម្មភាព បទល្មើសព្រៃឈើ នៅតែមាន លក្ខណះ ទ្រង់ទ្រាយធំ ដដែល។ ក្នុងនោះ គេបន្ថែមថា ការដឹកជញ្ជូនឈើ ចេញពីតំបន់ ព្រៃឡង់ យកទៅ ស្រុកមក ស្រុកបារាយណ៍ ក៍មានជាប់ពាក់ព័ន្ធ បង់លុយ ឲ្យមេផ្នែក រដ្ឋបាលព្រៃឈើ កំពង់ថ្ម លោកសុទ្ធ ម៉ារី ផងដែរ ទើបការ ដឹកជញ្ជូន គ្មានសមត្ថកិច្ច ណាហ៊ានចេញមុខ បង្ក្រាប។
គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពី លោកមិល ពឿន ដែលរង ការចោទ ប្រកាន់ ខាងលើ នៅឡើយទេ ៕
ប្រភព៖ សៀមរាបប៉ុស្ត៏loading...
0 comments:
Post a Comment