ព្រះចៅភូមិបុល អាប់ដុលយ៉ាដេត បានសោយទិវង្គតក្នុងព្រះជន្មាយុ ៨៩ ព្រះវស្សា ហើយទ្រង់ក្លាយជាព្រះមហាក្សត្រដែលកាន់តំណែងយូរជាងគេលើពិភពលោក។ ការប្រកាសព័ត៌មានស្តីពីការសោយទិវង្គតរបស់ព្រះមហាក្សត្រអង្គនេះធ្វើឡើរយៈពេលមួយថ្ងៃប៉ុណ្ណោះក្រោយមានពាក្យចរចាមអារ៉ាមពីការសោយទិវង្គតរបស់ទ្រង់។
ម្សិលមិញនេះដែរហើយគេឃើញមានការជួបជុំគ្នានៃសែរាជ្យវង្សថៃ និងមានការបួងសួងសុំឲ្យព្រះមហាក្សត្រមានព្រះរាជសុខភាពប្រសើរឡើងវិញដែរ។ ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីម្សិលមិញថា ព្រះរាជសុខភាពព្រះអង្គជារួមនៅមិនទាន់ត្រឡប់មករកភាពប្រក្រតីវិញឡើយ ហើយសម្ពាធឈាមធ្លាក់ចុះ ហើយទ្រង់ដកដង្ហើមញាប់ខ្លាំងផងដែរ។
ព្រះចៅ ភូមិបុល អាប់ដុលយ៉ាដេត បានប្រសូតនៅឆ្នាំ ១៩២៧ ទីក្រុង Cambridge នៃរដ្ឋ Massachusetts បានឡើងគ្រងរាជ្យនៅឆ្នាំ ១៩៤៦ បន្ទាប់ពីបងប្រុសរបស់ទ្រង់ Ananda Mahidol សោយទិវង្គត៕
ប្រភព៖ ថ្មីៗ
loading...
0 comments:
Post a Comment