បារាំង​៖ ស្ត្រី​ម្នាក់​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ជាង​១​ឆ្នាំ​ដើម្បី​រកប្រាក់​បង់​រំ​លោះ​រថយន្ត​ឲ្យ​ស្វាមី​

loading...
ស្ត្រី​ម្នាក់​ត្រូវបាន​តុលាការ​នៅ​សង្កាត់ Dax តំបន់ Landes ប្រទេស​បារាំង ពីបទ​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​ជាង​១​ឆ្នាំ​នៅតាម​សណ្ឋាគារ ដើម្បី​រកលុយ​បង់​រំ​លោះ​ថ្លៃ​រថយន្ត​ឲ្យ​ស្វាមី​។ តុលាការ​ក៏បាន​កាត់ទោស​ស្វាមី​ផងដែរ ដោយ​អ្នក​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុងការ​ប្រក​បរបរ​បែបនេះ​។​

សារព័ត៌មាន​អន​ឡាញ France Bleu បាន​ផ្សាយ​ឲ្យ​ដឹងថា កាលពី​ចុងខែ​កញ្ញា កន្លងមក តុលាការ​នៅ​សង្កាត់ Dax ប្រទេស​បារាំង បាន​បើកសវនាការ​លើ​សំណុំរឿង​ស្ត្រី​ម្នាក់ ដែល​បានប្រកាស​ផ្តល់​សេវាកម្ម​ម៉ាស្សា​នៅលើ​គេហទំព័រ Vivastreet​។ ការស៊ើបអង្កេត​បានរ​ក​ឃើញថា ស្ត្រី​នេះ បាន​ប្រកប​របរ​បម្រើ​សេវាកម្ម​ផ្លូវភេទ ដោយ​ទទួលបាន​ភ្ញៀវ​យ៉ាងហោចណាស់​២០​នាក់​ក្នុង​មួយខែ​នៅ​សណ្ឋាគារ​ចំនួន​៥​ក្នុង​សង្កាត់ Dax​។​
 
​ការបម្រើ​សេវាកម្ម​ផ្លូវភេទ បានធ្វើ​ឲ្យ​ស្ត្រី​ដែលមាន​កូន​ពីររូប​នេះ រកចំណូលបាន​៤៨០០​អឺរ៉ូ​ក្នុង​មួយឆ្នាំ ហើយ​រៀងរាល់ខែ គាត់​បាន​ទុក​១៦០០​អឺរ៉ូ​ដើម្បី​បង់​ធានា​គារ​។ នោះ​ជាការ​បង់​រំ​លោះ​រថយន្ត​ម៉ាក Dodge ដែល​ស្វាមី​បាន​ទិញ​ក្នុងតម្លៃ​២៥០០០​អឺរ៉ូ​។​
 
​ចំណូល​របស់​ស្ត្រី​រូបនេះ បានធ្វើ​ឲ្យ​មានការ​សង្ស័យ ពីព្រោះ​គេ​សង្កេតឃើញថា គាត់ និង​ស្វាមី សុទ្ធតែ​គ្មាន​ការងារ​ធ្វើ​ច្បាស់លាស់ បើទោះបីជា​គាត់​បាន​ចុះបញ្ជី​អាជីវកម្ម​ម៉ាស្សា​របស់ខ្លួន​តាំងពី​ខែឧសភា ឆ្នាំ​២០១៥ ក៏ដោយ​។ 
 
​តុលាការ​បាន​កាត់ទោស​ដោយ​ពិន័យ​ស្ត្រី​រូបនោះ ចំនួន​២០០០​អឺរ៉ូ ហើយ​ស្វាមី​ដែល​ជំរុញ​ឲ្យ​ភរិយា​ប្រកប​របរ​រកស៊ី​ផ្លូវភេទ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៣​ខែ​ពីបទ​ពេស្យា​កម្ម ប៉ុន្តែ​ត្រូវ​ព្យួរ ខណៈ​បុរស​ជា​ស្វាមី​មិនមាន​វត្តមាន​ក្នុង​សវនាកា​ឡើយ​៕
ប្រភព៖ ថ្មីៗ
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment