ញាក់សាច់ ! ឃាត់​យុវជន​៧​នាក់ ស្ទាប​ទៅ​អត់​ស្លៀក​លី​អូ​៣​នាក់

loading...
រាជធានី​ភ្នំពេញ ៖ យុវជន​៧​នាក់​ក្នុង​នោះ​មាន​៣​នាក់​ក្បាល​ត្រងោល ហើយ​ពេល​ស្ទាប​ទៅ​អត់​ស្លៀកខោ​លី​អូ​ទៀត​ ពេល​ធ្វើ​ការ​​សួរ​នាំ​ទើប​ដឹង​ថា​ជា​សង្ឃ​២​អង្គ និង​ម្នាក់​ទៀត​ទើបនឹង​សឹក​ពី​បួសមុខភ្លើង បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គោលបំណង​ទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​តាម​ផ្លូវ​២០០៤ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ឃាត់​បាន​នៅ​ចំណុច​ស្តុ​បណត​ប្រ៊ី​ជ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០១៦ ។
ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​សហការ​ជាមួយ​កម្លាំង​ចម្រុះ​ក្រុង បាន​ដាក់​គោលដៅ​ចាំ​ត្រួតពិនិត្យ និង​ទប់ស្កាត់​បទល្មើស​ក្នុង​មូលដ្ឋាន ត្រង់​ចំណុច​ស្តុ​បណត​ប្រ៊ិ​ជ ស្រាប់តែ​ប្រទះ​ឃើញ​ម៉ូតូ​៣​គ្រឿង ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FU-8404 ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CU-6376 និង​ម៉ា​កនិច ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CC-2322 ជិះ​សុទ្ធតែ​យុវជន​វ័យក្មេង​សរុប​៧​នាក់​គួរ​ឲ្យ​សង្ស័យ ក៏​ឃាត់​ដើម្បី​ត្រួតពិនិត្យ​ឆែកឆេរ ។
ប្រភព​បន្ត​ថា ពេល​ស្ទាប​ទៅ​ឃើញ​ថា មាន​យុវជន​៣​នាក់​ដែល​ក្បាល​ត្រងោល​អត់​សក់ ហើយ​អត់​ស្លៀកខោ​លី​អូ​ទៀត ធ្វើ​ឲ្យ​សមត្ថកិច្ច​សង្ស័យ​ធ្វើការ​សួរនាំ ហើយ​ត្រូវ​បាន​យុវជន​២​នាក់​ដែល​ក្បាល​ត្រងោល​បាន​សារភាព​ថា ខ្លួន​ជា​សង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ បាន​លួច​ដោះ​ស្បង់​ចីវរ​ចេញ​ដើម្បី​លួច​ទៅ​ច្រៀង​ខារ៉ាអូខេ​ជាមួយ​មិត្តភក្តិ​នៅ​ម្តុំ​ខារ៉ាអូខេ​ផ្លូវ​២០០៤ ចំណែក​យុវជន​ក្បាល​ត្រងោល​ម្នាក់​ទៀត​បាន​ប្រាប់​ថា ខ្លួន​ទើបនឹង​សឹក​ពី​បួសមុខភ្លើង​មួយ​អាទិត្យ​នៅ​ឯ​ខេត្តតាកែវ ហើយ​ខឹង​សាច់ញាតិ​ក៏​បាន​ធ្វើ​ដំណើរ​មក​លេង​មិត្តភក្តិ​នៅ​ភ្នំពេញ​បាន​មួយ​ថ្ងៃ ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា យុវជន​ទាំង​៧​នាក់​ខាងលើ​នេះ​មាន ១-​ឈ្មោះ ទូ ផា​ន់​និ​ត អាយុ​២២​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​ខណ្ឌដង្កោ​, ២-​ឈ្មោះ ណុ​ក តួ អាយុ​២២​ឆ្នាំ មុខរបរ​អ្នកបើកបរ ស្នាក់​នៅផ្ទះ​សង់​ថ្មី ស្ថិត​ក្នុងភូមិ​ដំណាក់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​, ៣-​ឈ្មោះ មាឃ សីហា អាយុ​២២​ឆ្នាំ មុខរបរ​ចុងភៅ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ៤-​ឈ្មោះ ជុន វិចិត្រ អាយុ​២២​ឆ្នាំ មុខរបរ​សន្តិសុខ​ឯកជន ស្នាក់​នៅផ្ទះ​ជួល ភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ៥-​ឈ្មោះ សុខ ពិសិដ្ឋ អាយុ​២៥​ឆ្នាំ ជា​សង្ឃ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​ភូមិ​ទ្រា សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ​, ៦-​ឈ្មោះ សុក ឡុ​ង អាយុ​១៨​ឆ្នាំ ជា​សង្ឃ​នៅ​វត្ត​ស្ទឹង​មាន​ជ័យ និង ៧-​ឈ្មោះ សុវណ្ណ អាយុ​២២​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​ពរ​ចាក ឃុំ​ពរ​ចាក ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ជា​អ្នក​បួសមុខភ្លើង ។
ក្រោយ​ពេល​ចាប់ខ្លួន យុវជន​ទាំង​៧​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ រង់ចាំ​ការ​ចាត់ការ​ទៅ​តាម​នីតិវិធី ៕
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment