Manny Pacquiao
Manny បានប្រកាសចូលនិវត្តន៍ពីអាជីពប្រដាល់ បន្ទាប់ពីរូបគេសងសឹកបានសម្រេចលើជើងខ្លាំងអាមេរិក Timothy Bradley ដោយពិន្ទុកាលពីខែមេសា ឆ្នាំ២០១៦នេះ។ អ្នកប្រដាល់ហ្វីលីពីនរូបនេះបាននិយាយថា រូបគេហាក់មានអារម្មណ៍ឯកោក្រោយប្រកាសចូលនិវត្តន៍ ដូច្នេះហើយទើបបានសម្រេចឡើងសង្វៀនសាជាថ្មី។
Pacquiao ត្រូវបានគេហៅថា ជាអ្នកប្រដាល់ខ្លាំងគ្រប់ពេលវេលាម្នាក់ក្នុងចំណោមអ្នកប្រដាល់ ល្បីៗលំដាប់ពិភពលោក។ កីឡាករដែលជាអ្នកនយោបាយរូបនេះជាអ្នកប្រដាល់ទីមួយដែលបាន គ្រងខ្សែក្រវាត់ពិភពលោក៨ស្ថាប័ន។ និយាយពីស្ថិតិនៅលើសង្វៀនវិញ Manny ឆ្លងកាត់លើសង្វៀនបាន៦៦ដងក្នុងនោះឈ្នះ៥៨ដងដោយផ្តួលដៃគូឲ្យ សន្លប់បាន៣៨ដង ស្មើ២ដង និងចាញ់៦ដង។
Jessie Vargas
Jessie Vargas ជាអ្នកប្រដាល់វ័យក្មេងដែលមានអាយុប្អូន Manny រដូវដល់១០ឆ្នាំ ប៉ុន្តែរូបគេជាអ្នកលេងលើសង្វៀនដែលដៃគូគួរឲ្យខ្លាចញញើត។ រូបគេជាម្ចាស់ខ្សែក្រវាត់ WBO ពិភពលោកតាំងពីខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីរូបគេបានផ្តួល Sadam Ali ឲ្យសន្លប់ក្នុងទឹកទី៩ដើម្បីដណ្តើមបានខ្សែក្រវាត់ដែលនៅទំនេរ។
ការលើឡើងសង្វៀនលើកនេះជាក្តីស្រមៃ និងកិត្តិយសរបស់គេមួយដែរដែលបានជួបជើងខ្លាំងលំដាប់ជួរមុខ ទូទាំងពិភពលោក ហើយរូបគេបានប្តេជ្ញាប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព។
ថ្វីបើរូបគេអាយុ២៧ឆ្នាំ ប៉ុន្តែបទពិសោធន៍លើសង្វៀនរបស់គេក៏ច្រើនដែរ។ រូបគេឆ្លងកាត់លើសង្វៀនបាន២៧ ដងដោយផ្តួលដៃគូឲ្យសន្លប់បាន១០ ប៉ុន្តែចាញ់តែ១ដងគត់។ បរាជ័យតែម្តងគត់របស់គេគឺដោយសារស្នាដៃជើងខ្លាំងអាមេរិក Timothy Bradley ដោយពិន្ទុប៉ុណ្ណោះ។
លក្ខណៈពិសេសរបស់អ្នកទាំងពីរ
Vargas មានជំហរវ៉ៃស្មាឆ្វេងទៅមុខ និងវាយចេញកណ្តាប់ដៃស្តាំជាអាវុធសំខាន់។ រូបគេមានអំណោយក្នុងការវ៉ៃប្រយោលដោយរូបគេមានកម្ពស់ខ្ពស់ជាង Manny និងកណ្តាប់ដៃវាយចេញរហូតដល់៧១អ៊ីង។
ចំពោះ Manny មានគោលជំហរស្មាស្តាំទៅខាងមុខ និងវាយចេញកណ្តាប់ដៃឆ្វេងជាគោលសំខាន់ និងវាយចេញកណ្តាប់ដៃបាន៦៧អ៊ីង។ កីឡាករហ្វីលីពីនរូបនេះវ៉ៃរហ័ស ក្លាហាន និងដើរចូល៕
ប្រភព៖ Sabaynews
loading...
0 comments:
Post a Comment