កាប់​រំលំ​ដើមឈើ​២​នាក់​កូន​គេច​មិន​ទាន់ ត្រូវ​មែកឈើ​វាត់​ត្រូវ​ក្បាល​ឪពុក​ស្លាប់

loading...
ខេត្តពោធិសាត់ ៖ បុរស​ម្នាក់​ត្រូវ​មែកឈើ​វាត់​ត្រូវ​ក្បាល​បណ្ដាល​ឲ្យ​ប្រេះ​លលាដ៍​ស្លាប់​ ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​ខណៈ​ដែល​កាប់​រំលំ​ដើមឈើ​មួយ​ដើម​ដ៏​ធំ​២​ នាក់​កូន​។ ករណី​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក នៅ​ក្នុង​ព្រៃ​ចំណុច​ស្ទឹង​ខៀវ ស្ថិត​ក្នុងភូមិ​ចម្ការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្តពោធិ៍សាត់​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សោម ច្រឹ​ក ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មានស្រុក​កំណើត នៅ​មោងឫស្សី ខេត្តបាត់ដំបង ប៉ុន្តែ​បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្ដោះអាសន្ន​នៅ​ចំណុច​ស្ទឹង​ខៀវ ភូមិ​ចម្ការ​ជ្រៃ​ខាងជើង ឃុំ​អន្លង់​រាប ស្រុក​វាល​វែង ខេត្តពោធិសាត់ ដើម្បី​កាប់​រាន​ដី​ធ្វើ​ចម្ការ​។
នៅ​ព្រឹក​ព្រលឹម​នោះ​២​នាក់​ឪពុក និង​កូន​បាន​នាំ​គ្នា​កាប់​ឆ្ការព្រៃ​ដើម្បី​វាទ​យក​កន្លែង​ដាំ​ដំណាំ​ផ្សេង ​ៗ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ជន​រង​គ្រោះ និង​កូន​បាន​ព្យាយាម​កាប់​ដើមឈើ​មួយ​ដើម​ធំ លុះ​ពេល​រលំ​រត់គេច​ទៅ​ណា​មិន​រួច​ក៏​ត្រូវ​មែកឈើ​វាត់​ចំ​ក្បាល​ឪពុក​ បណ្ដាល​ឲ្យ​ប្រេះ​លលាដ៍​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។ សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាស​សព​នៅ​កន្លែង​កើតហេតុ​បញ្ជាក់​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ដើមឈើ​រលំ​សង្កត់​មែន​៕
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment