ពេល​ក្រឡាប់​ចាក់ឈើ​ពេញផ្លូវ​ ទើបដឹងថា​ តាពឿនដឹកឈើដុះស្លែរ អាងខ្នង​

loading...
ខេត្តកំពង់ធំ៖  ប្រជាពលរដ្នបានប្រាប់ថាឈ្មួញ ឈើដុះស្លែរឈ្មោះ តាពឿន កំពុងតែអួតខ្លួនថាអញជាប់ខែ្សរអ្នកធំគ្មានមេព្រៃណាហ៊ានចាប់រថយន្ដរបស់ខ្លួន ដែលកំពុងដឹកឈើនោះឡើយ តែហ៊ានចាប់និងអស់បុណ្យស័ក្កមិនខាន់ សម្ដីនេះបានធ្វើអោយសកម្មភាពដឹកឈើបានយ៉ាងរលូនយ៉ាងអាណាធិតេយ្យរហូតដល់សព្វថ្ងៃ តែបើប្រជាពលរដ្នវិញចាប់ផាកពិន័យតាមច្បាប់គ្មានក្ដីមេត្តា តើយុត្តិធម៍នៅទីណា។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចវិញបានប្រាប់ថា តា ពឿន បានកំពុងតែអាងខ្លួនជាស្ដេចក្រាញក្នុងទឹកដីឃុំកំពង់ថ្ម ស្រុកបារាយណ៍ ដែលគ្មានអ្នកណាហ៊ានដឹកឈើនោះឡើយក្រៅពីខ្លួន ទង្វើនេះបានកំពុងតែរឹះគន់មេព្រៃយ៉ាងចាស់ដៃ ជាពិសេស លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើស្រុក សណ្ដានដែលអសមត្ថភាពក្នុងការបង្រ្កាប់ ដេកស៊ីប្រាក់ខែរដ្ន អ្នកធ្វើការ មិនតែប៉ុណ្ណោះបើកដៃអោយឈ្មួញដឹកឈើយ៉ាងរលូន សង្ងំស៊ីលុយពុករលួយរបស់ឈ្មួនយ៉ាងសុខស្រួលមិនខ្វាយខ្វលពីការវិនាសហិនហោច ព្រៃឈើឡើយ ទោះបីរដ្ឋាភិបាលបានយកចិត្តទុកដាក់ទប់ស្កាត់ការកាបបំផ្លាញព្រៃឈើយ៉ាងក៏ដោយ៕
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment