មានរថយន្តយីឌុបរបស់កងដឹកជញ្ជួនលេខ៩០មួយគ្រឿងដឹកអុសបានបុកគ្នាជាមួយ រថយន្តLexus Rx300 ដែលជារបស់មន្ត្រីយោធាយ៉ាងពេញទំហឹងនៅត្រង់ផ្លូវបំបែកស្ពានដែកទៅចំការដូង បណ្តាលអោយរថយន្តយីឌុបដឹកអុសជ្រុលទៅធ្លាក់ស្ពាននិងបណ្តាលឲ្យរថយន្តទាំង២គ្រឿង រងការខូចខាតធ្ងន់។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តLexus ពាក់ស្លាកលេខខេមរភូមិន្ន01-2-1926ដែលបើកដោយបុរសម្នាក់តាមបណ្តោយផ្លូវ៣៧១យ៉ាង លឿនលុះបើកមកដល់ចំនុចកើតហេតុត្រង់ផ្លូវបំបែក២១៧ក៏មានរថយន្តយីឌុបដឹកអុសរបស់កង ដឹកជញ្ជួនលេខ៩០បានមកដល់ដែរភ្លាមៗនោះធ្វើឲ្យរថយន្តទាំង២បុកគ្នាយ៉ាងពេញទំហឹង ដែលបណ្តាលឲ្យរថយន្តយីឌុបដឹកអុសជ្រុកធ្លាក់ស្ពានចំនែករថយន្តLexus វិញខ្ទេចមួយកំណាត់មុខតែមិនបណ្តាលមានមនុស្សរងរបួសធ្ងន់នោះទេ។
ក្រោយកើតហេតុរថយន្តទាំង២គ្រូវបានកម្លាំងជំនាញចុះទៅវាស់វដែងនឹងស្ទួចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៌ផ្លូវគោកនៃស្នងការដ្ឋាននគរបាលក្រុងភ្នំបែញដើម្បី រងចាំដោះស្រាយគ្នានៅពេលក្រោយ៕
ប្រភព៖ VD7NEWS
loading...
0 comments:
Post a Comment