គ្លីនតុនអំពាវនាវឲ្យអ្នកគាំទ្រខ្លួន​បើកចិត្តឲ្យ ត្រាំ ដឹកនាំ​

loading...
លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសអបអរនិងប្តេជ្ញាសហការធ្វើការជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកថ្មីដែលទើបជាប់ឆ្នោត ហើយលោកស្រីក៏បានជំរុញឲ្យអ្នកគាំទ្ររបស់លោកស្រី អនុញ្ញាតឲ្យលោក ត្រាំ ដឹកនាំប្រទេស។
លោកស្រី គ្លីនតុន ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា កាលពីយប់មិញលោកស្រីបានហៅទូរសព្ទទៅអបអរសាទរលោក ត្រាំ ហើយលោកស្រីប្តេជ្ញាធ្វើការជាមួយលោក ត្រាំ ដើម្បីប្រទេសជាតិរួម។ ក្នុងសុន្ទរកថា លើកដំបូងក្រោយពេលដឹងថា គណបក្សប្រជាធិបតេយ្យចាញ់ឆ្នោត លោកស្រីបានបង្ហូរទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្រ។
លោកស្រីថ្លែងថា៖ ខ្ញុំសង្ឃឹមថា គាត់នឹងក្លាយជាប្រធានាធិបតីមួយដែលផ្តល់ភាពជោគជ័យឲ្យពលរដ្ឋអាមេរិកកាំង ទាំងអស់គ្នា។ យើងបានមើលឃើញថាប្រទេសជាតិរបស់យើងត្រូវបានបែងចែកកាន់តែខ្លាំងជាងយើងបានគិត។ លោកស្រីបន្តថា៖ យើងត្រូវបើកចិត្តឲ្យទូលាយផ្តល់ឱកាសឲ្យគាត់បានដឹកនាំ
ក្រោយការប្រកាលទ្ធផលបឋមថាបញ្ជាក់លោក ត្រាំ ឈ្នះការបោះឆ្នោតនោះ ប្រជាពលរដ្ឋអាមេរិកដែលគាំទ្រលោកស្រី គ្លីនតុន កំពុងតវ៉ា ប្រឆាំងមិនឲ្យលោក ត្រាំ ក្លាយជាប្រធានាធិបតីរបស់ពួកគេ៕
ប្រភព៖ VOD
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment