ដោយមាននារី២នាក់ បានដួលបោកក្បាលស្លាប់ភ្លាមៗ ខណៈដែលពួកគេបានជិះម៉ូតូឌុបគ្នាចេញពីក្រុងប៉ៃលិនទៅភូមិផ្សារព្រំ លើផ្លូវជាតិលេខ៥៧ បើកល្បឿនលឿន មិនប្រយ័ត្នជ្រុលទៅបុកគោយន្តកែច្នៃដែលបែកកងចតលើចិញ្ចើមផ្លូវចំ ពីក្រោយពេញទំហឹងនោះ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នារីរងគ្រោះទាំង២នាក់ខាងលើ ឈ្មោះ ស្រី យ៉ា អាយុ២៣ឆ្នាំ មុខរបរធ្វើការកាស៊ីណូ ស៊ីសា និងឈ្មោះ ស្រី ពេជ្រ អាយុ១៨ឆ្នាំ ធ្វើការនៅកន្លែងជាមួយគ្នា និងរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីសាក្សីនិយាយថា មុនពេលកើតហេតុ នារីរងគ្រោះទាំង២នាក់ បានជិះម៉ូតូម៉ាក សងឌ្រឹម សេរីឆ្នាំ២០១១ ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1K-5145 ឌុបគ្នាចេញពីក្រុងទៅចូលទៅភូមិ ដោយបើកយ៉ាងលឿន ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកពីក្រោយគោយន្តច្នៃមួយគ្រឿង ដឹកម្ទេស ដែលបែកកងខូចចតលើចិញ្ចើមផ្លូវនោះ យ៉ាងពេញទំហឹ បណ្ដាលឲ្យនារីទាំង២នាក់នោះ ដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ ចំណែកម្ចាស់គោយន្ត ភ្លាមៗក៏រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង រួចប្រគល់ទៅក្រុមគ្រូសារដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកគោយន្តកែច្នៃនោះ ត្រូវបានសមត្តកិច្ចអូសយកទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរនៃស្នងការខេត្តប៉ៃលិន រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព៖ VD7NEWS
loading...
0 comments:
Post a Comment