ក្មេង​ស្រី​វ័យ​១២ឆ្នាំសោះ ចិត្ត​ខ្លាំង​ឪពុក​ស្ដីបន្ទោស​បន្តិចបន្តួច​ រើសយក​ផ្លូវ​ បញ្ចប់​ជីវិត​

loading...
ខេត្តពោធិ៍សាត់៖  កាលពី​វេលា​ម៉ោង​៣​និង​១៥​ នាទី​​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ក្រោម​ផ្ទះ​ក្មេងស្រី​រងគ្រោះ ស្ថិតក្នុង​ភូមិ​ថ្គោល​ធំ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។​ ដោយក្មេងស្រី​ដែល​គិត​ខ្លី ចង​ក​សម្លាប់​ខ្លួន​ម្នាក់ឈ្មោះ សៃ វណ្ណា ភេទ​ស្រី អាយុ ១២​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​, មាន​បងប្អូន​បង្កើត៥​នាក់ ក្នុងនោះ​ប្រុស ០៤​នាក់​, មាន​ឪពុក​ឈ្មោះ សៃ សូ​យ មុខរបរ​ជា​កសិករ និង​ម្តាយ​ឈ្មោះ យន់ យួន មុខរបរ​ចេញចូល​រកស៉ី​នៅ​ស្វាយ​ស៊ីសាផុន​។
ប្រភពឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៨ វិច្ឆិកា​២០១៦ ក្មេងស្រី​រងគ្រោះ​បាន​ដើរលេង​ភ្លេច​មើល​គោ​ក្របី ពេល​ត្រលប់​មក​ផ្ទះ​វិញ ឪពុក​របស់​ក្មេងស្រី​រងគ្រោះ​បាន​ជេរ​រករឿង ទើប​ក្មេងស្រី​រងគ្រោះ តូចចិត្ត​ក៏បាន​សម្រេច​ចិត្ត​គិត​ខ្លី ចង​ក​សម្លាប់​ខ្លួនឯង ជាមួយ​ខ្សែ​នីឡុង​និងខោជើងវែង​ជាប់​នឹង​ធ្នឹម​ខាងក្រោម​ផ្ទះ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​តែ​ម្តង ៕
fn-2016-11-09-16-01-40-1-600x450 
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment