កម្មករ​រណ្ដៅ​រ៉ែ​មាសស្លាប់២នាក់ ព្រោះតែ​ពុល​ផ្សែង​ម៉ាស៊ីន​ សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៤នាក់

loading...
ខេត្តក្រចេះ ៖ កាលពីថ្ងៃទី​០៨ វិច្ឆកា២០១៦ នៅត្រង់​ចំណុច​អូរ​ទ្រូ​ន ស្ថិតនៅ​ភូមិ​អូរ​ពោធិ៍ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្ត​ក្រចេះ​។
មាន​បុរស​២នាក់បានស្លាប់ដោយសារ ពុល​ផ្សែង​ម៉ាស៊ីន​។
សព​ជនរងគ្រោះ​ ខាងលើ​មានឈ្មោះ ទី​១-ឈ្មោះ ​ខុន ណាក់ អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សិរី​ភាព ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​, ទី​២-ឈ្មោះ យឹម គឹម​យុ​ត អាយុ​២៧​ឆ្នាំ រស់នៅ​ពង្រូង ឃុំ​សុ​ចិត្ត ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​។​
ប្រភព​បានឲ្យដឹងថា​ ​ខណៈ​​ក្រុមហ៊ុន​រុករក​រ៉ែ​មាស​របស់​ចិន បាន​ផ្អាក​មួយ​រយៈពេល ហើយ​ពួក​គាត់ទាំង២នាក់ អត់​មាន​កា​ងារ​ធ្វើ ក៏​នាំគ្នា​ជីករណ្ដៅ​តូចៗ ដែល​មាន​ចំងាយ ២០០​ម៉ែត្រ ទៅ ៣០០​ម៉ែត្រ ពី​ក្រុមហ៊ុន​ទីតាំង​របស់​ក្រុមហ៊ុន ដើម្បី​ដោះស្រាយ​ជីវភាព​តែ​ប៉ុណ្ណោះ ហើយ​ពួកគាត់​នឹង​រៃអង្គាស​គ្នា ដើម្បី​ធ្វើបុណ្យ និង​ជួយ​ឧបត្ថម្ភ​គ្រួសារ​សព​។​
​ក្រោយ​ដឹង​ហេតុការណ៍​ថា មាន​ករណី​គ្រោះថ្នាក់​បណ្ដាលឲ្យ​មនុស្ស​ស្លាប់​បែបនេះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​អាវុធហត្ថ​ខេត្ត ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​មេបញ្ជាកា​រ​ខេត្ត ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ ហើយ​សមត្ថកិច្ច​មាន​អាវុធហត្ថ និង​នគរបាល បាន​កោស្សល​វិច្ច័យ​ឃើញថា ជនរងគ្រោះ​ទាំង​២​នាក់ ពិតជា​ស្លាប់​ដោយសារ​ពុល​ផ្សែង​ម៉ាស៊ីន​ប្រាកដ​មែន​។​
​កម្លាំ​អាវុធហត្ថ​ក៏បានឃាត់ខ្លួន​មនុស្ស​ចំនួន៤​នាក់​បណ្ដោះ​អា​សន្ដ ពាក់ព័ន្ធ​នឹង​ម្ចាស់​រណ្ដៅ មក​សួរនាំ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្ត​ក្រចេះ​។ ដោយឡែក សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
fn-2016-11-09-15-54-12-0-600x337 
ប្រភព៖​ VD7NEWS
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment