ក្រុងហ្សៃស៍: កន្ទុយសម្បុរថ្មកែវខៀវ និងមាសដ៏ស្រស់ស្អាតបានរលាស់ទទះទឹកអាងបែកខ្ចាយ។ ទេពមច្ឆាដ៏ចម្លែកបានហែលទឹកប្រលែងសប្បាយរំលេចរូបរាងពាក់កណ្ដាល ជានារី និងពាក់កណ្ដាលជាត្រី។
តាំងពីទេពមច្ឆា Ariel ផលិតកម្មឌីស្នីត្រូវបានដាក់បញ្ចាំងកាលពី ២ ទសវត្សរ៍មុន ក្មេងស្រីតូចៗ (ខ្លះ ជាក្មេងប្រុស) មានក្ដីសុបិនចង់ក្លាយជាទេពមច្ឆាដូចក្នុងភាពយន្ដ។ នៅអាងទឹកសាធារណៈមួយក្នុងទីក្រុងហ្សៃស៍កណ្ដាលប្រទេសហូឡង់ ហ្វូងមច្ឆាក្លែងក្លាយ មួយក្រុមកំពុងរៀនហែលទឹក ដូចជា ទេពមច្ឆា Ariel ដែលជើងរបស់ពួកគេស៊កចូលក្នុងកន្ទុយត្រីសិប្បនិម្មិត។
វាជាទិចនិកទាំងស្រុងចំពោះការហែលបែបចងជើងនេះ។ នេះបើយោងទៅតាមទេពមច្ឆាគ្រីស្ដាល់ ដែលមានឈ្មោះពិត ម៉ារីកគេ ភី ដែលបាននិយាយថា៖ «ចង្វាក់ចលនាផ្ដើមចេញពីពោះ»។
គ្រីស្ដាល់ តែងតែបង្រៀនហែលទឹកដោយគ្រាន់តែគ្រងឈុតហែលទឹកធម្មតា ដោយមិនសំដៅលើកន្ទុយសិប្បនិម្មិតទម្ងន់ ១៥ គីឡូក្រាម ដែលនាងបានទិញនៅក្នុងតម្លៃ ៣៣០០ ដុល្លារ។
ឈុតប៊ីគីនីល្វែងលើរាងដូចជាសម្បកងាវ ក្រវិលផ្កាយ និងមកុដគជ់ខ្យងលើក្បាលស័ក្ដិសមជាទេពមច្ឆាពិតៗ។ ដំណាក់កាលចុងក្រោយដើម្បីក្លាយជាទេពមច្ឆា គឺរៀនបច្ចេកទេសហែលទឹក រួមទាំង វិធីអត់ដង្ហើមក្នុងទឹក វិធីផ្លុំទឹកជារង្វង់ និងវិធីការពារទឹកចូលត្រចៀក។
បច្ចុប្បន្ននេះ គ្រីស្ដាល់ អាចអត់ដង្ហើមក្នុងទឹកលើសពី ៣,៥ នាទី និងអាចមុជទឹកបាន ២០ ម៉ែត្រ៕
ប្រភព៖ ភ្នំពេញប៉ុស្ត៏

loading...
0 comments:
Post a Comment