អនាគត​ស្វាមី​ ចន ច័ន្ទ ល្បី​ដើររក​គ្រូរើស​ពេលា​រៀបការ​

loading...
ភ្នំពេញ: មើលទៅ​ដំណឹង​ចូល​រោងការ ​ខណៈ​ដែល​មហាជន​ចង់ដឹង​ដោយ​ក្តីអន្ទះសារ​​ រវាង​តារា​សម្តែង​ស្រីចាស់​វស្សា​​មេម៉ាយ​កូនមួយ​អ្នកនាង ចន ច័ន្ទ​លក្ខិណា ​អតីត​ភរិយា​របស់​តារា​សម្តែង​ប្រុស​ជើងចាស់​គឺលោក​ យុត្ថារ៉ា ឆានី និង​គូស្នេហ៍​ថ្មីជា​អ្នកជំនួញ​ពោះម៉ាយ​កូនមួយ​ដែរគឺ​លោក ហេង ឡុង ហៅរដ្ឋ​ នោះ​ជិតមាន​ពន្លឺក្នុង​ពេល​ឆាប់ៗ​នេះហើយ!​ ដោយ​សារតែ​ពេលថ្មីៗ​នេះ គេបាន​ឃើញ​លោក ហេង ឡុង​ បង្ហោះ​រូបមួយ​សន្លឹក​ ដោយ​មានរូប​លោក និងលោក​អាចារ្យ​ដេញ​ពេលា​មង្គល​នៅក្នុង​សភាព​មួយមាន​កាយវិការ​ត្រងត្រាប់​ ចាំស្តាប់​ ដោយ​យក​ចិត្តទុក​ដាក់មែន​ទែន ហើយ​ក៏បង្ហើរ​សារ​មួយឃ្លាថា៖ «មកជួប​លោក​គ្រូចាក់​គម្ពីរ​ រកថ្ងៃ​រៀបការ»។​
សារនោះ​ក៏បង្ក​ឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ទាំងក្នុង​មជ្ឈដ្ឋាន​អ្នកគាំទ្រ និង​មិត្តអ្នក​សិល្បៈ​តែម្តង បន្ទាប់​ពីអ្នក​ទាំងពីរ​បានស្វែង​យល់​ចិត្តគ្នា​ និង​បណ្តើរ​គ្នា​ដោយ​បើក​ចំហយូរ​ក្រែល​ណាស់មក​ហើយ​ និង​ធ្លាប់មាន​ដំណឹង​លេចឮ​ថា បុរស​ពោះ​ម៉ាយ​កូនមួយ​រូបនេះ ​ក៏បាន​សន្យា​ដែរថា ​នឹងកំណត់​ថ្ងៃ​រៀបការ​នាពេល​សង់ផ្ទះ​វីឡា​សម្រាប់​រួម​រស់​ជាមួយ​គ្នា​ ក្រោយ​ថ្ងៃរៀបការ​រួច។
ស្រាយ​ចម្ងល់ និង​ចង់ដឹង​ច្បាស់​ថា លោក ហេង ឡុង​ ពិតជា​បានទៅ​រើសរក​ពេលា​ដើម្បីថ្ងៃ​រៀបការ​មែន ឬ​យ៉ាង​ណានោះ​ ភ្នំពេញ​ប៉ុស្តិ៍ ​បាន​ទទួល​បាន​ការ​បកស្រាយ​ពីលោក ហេង ឡុង កាលពី​ថ្ងៃ​ម្សិលមិញ​ផងដែរថា៖ «អូ! ​តាមពិត​ទៅ​ជាសារ​សម្តី​ខ្ញុំគ្រាន់​តែនិយាយ​លេងប៉ុណ្ណោះ! ហើយ​​នោះគឺ​ជារូប​ ដែល​ខ្ញុំថត​ជាមួយ​នឹង លោក​ ឃ្លាំង ហួត ដែល​ជា​អភិបាល​ខណ្ឌ​ឬស្សីកែវ ទេតើ ខណៈ​ខ្ញុំរួម​ដំណើរ​នៅក្នុង​ពិធី​ដង្ហែកឋិនទាន​ទៅកាន់​ខេត្ត​ពោធិ៍សាត់​ ជាមួយ​គាត់​នាពេល​ថ្មីៗ​នេះ ហើយ​ក៏បាន​​ឆៀងចូល​លេង​ នៅឯ​កន្លែង​រមណីយដ្ឋាន​អ្នកតា​ឃ្លាំងមឿង ក៏​ចូលចាក់​គម្ពីរ​លេងទៅ»។
បើទោះ​ជាពេលា​រៀបការ​នៅតែ​ស្រពិច​ស្រពិល​ផ្ទុយពី​សកម្មភាព​បណ្ដើរ​គ្នា​ ត្រសង​ទាំង​ចាស់ទុំ និង​កូន​ៗ​ទាំងសង​ខាង​ទទួល​ស្គាល់​ហើយក្ដី ពាក់ព័ន្ធ​ទៅនឹង​រឿងថ្ងៃ​មង្គលការ​ទៅតាម​ប្រពៃណី​ខ្មែរ​​ ដើម្បី​បំពេញ​មុខ​ចាស់​ទុំទាំង​សង​ខាង​នោះ ក៏ត្រូវ​លោក ហេង ឡុង បង្ហើប​ឲ្យដឹង​ជា​តម្រុយ​ខ្លះៗដែរ​ថា៖ «ចំពោះ​ថ្ងៃចូល​រោងការ​នោះ សម្រាប់​ពួក​យើងពិត​ជាមាន​មែន​។ ​ដោយសារ​យើង​ទាំងពីរ​ សុទ្ធ​តែធ្លាប់​បាន​ឆ្លងកាត់​ថ្ងៃ​មង្គលការ​រៀងៗ​ខ្លួន រួចម្តង​មក​​ហើយ ដូច្នេះ​សម្រាប់​លើកទី ២ នេះ ពួកយើង​នៅចង់​បាន​ពេល​វេលា​មួយ ឲ្យបាន​សមស្រប​ក្រែល​បន្តិច​សិនក្នុង​ការស្វែង​យល់​ចិត្តគ្នា​ឲ្យបាន​ច្រើន​ បន្ត​ទៀត ហើយ​ណា​មួយមក​ដល់​ពេល​វ័យ​នេះ ​ក៏ពួក​យើង​បាន​យល់​ច្បាស់​ផងដែរ​ថា​ ថ្ងៃមង្គល​ការ​ហាក់​គ្រាន់តែ​ជាពេល​វេលា​មួយ​ កើត​បន្ទាប់​បន្សំ​ពីការ​យល់ចិត្ត​ថ្លើមគ្នា​តែ ប៉ុណ្ណោះ»។
ប្រភព៖ ភ្នំពេញប៉ុស្ត៏
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment