ឥណ្ឌាថតកុន​ភ្លាត់ស្នៀត តួសម្តែង២​រូប​ត្រូវ​ស្លាប់ (Video inside)

loading...
ឥណ្ឌា​ ៖ ​ប្រភព​ព័ត៌មាន AP ឱ្យដឹងថា តួកុន​​២​នាក់​ដែល​មិន​ចេះ​ហែល​ទឹក ​បាន​លង់ទឹក​​ក្រោយ​ពេល​ថត​ឈុត​​លោត​ចុះ​ពី​ឧទ្ធម្ភាគ​ចក្រ​ ចុះ​​ទៅ​ក្នុង​បឹង​មួយ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​​ប្រទេស​ឥណ្ឌា​ ។ នេះបើតាម​របាយការណ៍​​​ប៉ូ​លិស​ដែល​បាន​រាយការណ៍ ​កាលពី​ថ្ងៃ​អង្គារ​ ។
​ក្រុមការងារ​ថតកុន​បាន​នាំ​គ្នា​ជិះ​លើ​ឧទ្ធម្ភាគ​ចក្រ ដើម្បី​ថត​​ឈុតមួយ មាន​​តួអង្គ​ពីរ​នាក់ ដែល​ដើរតួ​ដោយ​លោក Raghav Uday និង​លោក Anil Verma ត្រូវ​លោត​​​ចុះ​​មក​ធ្លាក់​​ក្នុង​ទឹក ​។
បើតាម​លោក​អធិការ Chandra Gupta ​បានឱ្យ​ដឹង​​ថា តួសម្តែង​ទាំង​ពីរ​នាក់ (ជនរងគ្រោះ​) ​នោះ មិន​ចេះ​ហែល​ទឹក​ទេ ហើយ​ក៏​មិន​បាន​ពាក់អាវ​ពោង​​ទៀត​ ។ ហើយ​​​​ក៏​​ចៃដន្យ​អាក្រក់​​ទៀត ដែល​កាណូត​សម្រាប់​ជួយ​សង្គ្រោះ​ ​ខូច​ចំ​ពេល​ហ្នឹងដែរ ​។
នៅ​ក្នុង​វី​ឌី​អូ ដែល​គេ​ថត​បាន​​ពី​ចម្ងាយ​ ​ឃើញ​មាន​តួកុន​ទាំង​ពីរ​នាក់​ខាងលើលោត​ចុះ​ពី​ឧទ្ធម្ភាគចក្រ ហើយ​ពេល​នោះ ក៏​មាន​តួកុន​ល្បី​ម្នាក់​ទៀត លោក Duniya Vijay បាន​លោត​ចុះ​មក​ដែរ តែ​គាត់​ចេះ​ហែល​ទឹក ហើយ​ក៏​រស់រាន​មានជីវិត​ទៅ ក្រោយ​ពេល​អ្នក​នេសាទ​ត្រី​បាន​ជួយ​គាត់​ទាន់​ពេល​។
ប៉ូ​លិសបាន​ប្តឹងទៅ​​អ្នកដឹកនាំ​រឿង ​និង​អ្នក​ផលិត​ដោយ​​ការ​ធ្វេសប្រហែស​ព្រហ្មទណ្ឌ​ ៕
 
ប្រភព៖​ កោះសន្តិភាព
Share on Google Plus

About Unknown

loading...
    Blogger Comment
    Facebook Comment

0 comments:

Post a Comment