loading...
ខេត្តកំពត ៖ មានការភ្ញាក់ផ្អើលមួយកើតឡើង កាលពីវេលាម៉ោង០៧ និង៣០នាទីព្រឹកថ្ងៃទី៤ វិច្ឆិកា ២០១៦ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដោយត្រូវឃាតករសម្លាប់រុំសពជាច្រើនជាន់ ហើយដឹកមកទំលាក់ចោលនៅក្បែរស្ពានមួយឈ្មោះ «ស្ពានអូក្រសារ» ស្ថិតលើផ្លូវជាតិលេខ៣ ក្នុងភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។
សមត្ថកិច្ចបានឱ្យដឹងថា សាកសពមានភិនភាគដូចខាងក្រោម គឺភេទប្រុស មានអាយុប្រហែលជាង៣០ឆ្នាំ សម្បុរសណ្តែកបាយ ស្លៀកខោលីអូ ពណ៌ឈាមជ្រូក ពាក់អាវយឺតបង្កង់ ពណ៌ខ្មៅលាយក្រហម ដែលស្លាប់រយៈពេល៤ ទៅ៥ថ្ងៃហើយ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើកោសល្យវិច័យនិងស៊ើបអង្កេតយ៉ាងក្តៅគគុក ដើម្បីរកពីអត្តសញ្ញាណជនរងគ្រោះ ។
ប្រភព៖
កោះសន្តិភាព
loading...
0 comments:
Post a Comment